​អាសូរ​ណាស់​មក​មើលថែ​ប្រពន្ធ​ជិត​គ្រប់​ខែ​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​មួយ​រំពេច​

489
ចែករម្លែក
  • 80
    Shares

ដោយ​៖​អង្គរតូច​/​សៀមរាប​៖​បុរស​ម្នាក់​បាន​ចាក​ចេញពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បំណង​មក​មើលថែ​ប្រពន្ធ​ជិត​គ្រប់​ខែ​នៅ​សៀមរាប​។​តែ​អកុសល​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ខាន​ឃើញ​មុខ​កូន​ក្រោយពេល​ប្រសូត្រ​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ហេតុការណ៍ ដ៏​អ​ណោ​ច​អធម្ម​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ១៥ ខែ កុម្ភៈ​ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ជ័យ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​។ ជនរងគ្រោះ​មានឈ្មោះ ម៉ី ណាវ ភេទ ប្រុស​អាយុ ៦០​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ​។

​ប្រភព​បន្តថា​ខណ​:​ពេល​ជនរងគ្រោះ​មកដល់​ផ្ទះ​រូបគាត់​បាន​ត​ខ្សែភ្លើង​ដោយ​គ្មាន​រុំ​ស្គ​ត់​ត្រង់​តំណ​ត្រឹមត្រូវ​ហើយ​បាន​ដោត​ហ្វ្រី​ភ្លើង​បណ្ដាលឱ្យ​ឆក់​ចំក្បាល​ពោះ​ស្លាប់​តែម្តង​។​ក្នុងករណីនេះ​ក្រុម​អ្នកភូមិ​នៅក្បែរ​ផ្ទះ​ជនរងគ្រោះ​ប​ង្ហ​ញ​ពី​ការសោកស្តាយ​ដោយ​លើកឡើងថា​អាសូរ​ណាស់​ស្លាប់​ទាំង​មិនទាន់​បានឃើញ​មុខ​កូន​ដែល​បម្រុង​ប្រសូត្រ​ហើយ​នោះ​៕S/​