​អុជ​ធូប​ទុកចោល​រួច​ចេញទៅ​សែន​ផ្នូរ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​

153
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ផ្ទះមួយ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​បន្ទាប់ពី​ម្ចាស់ផ្ទះ​បា​អុជ​ធូប​ទុកចោល​ហើយ​ចេញទៅ​សែន​ផ្នូរ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅ​ភូមិ​រមាស​ឃុំ​តាំងក្រសាំង​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង ១២​និង​១0 នាទី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ ២០២០ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆេះ​នេះ​មាន​ទំហំ​៨​ម៉ែត្រ​គុណ​១៨​ម៉ែត្រ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី​ឆេះ​ស្ទើរ​អស់ទាំង​ស្រុង​។​ម្ចាស់ផ្ទះ​ឈ្មោះ​ជា​ចរិយា​ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​។​សមត្ថកិច្ច​បានឱ្យដឹង​ថា ករណី​អគ្គិភ័យ​នេះ​បង្កឡើង​ដោយ​ភ្លើង​ធូប​ក្នុងពេលដែល​ម្ចាស់​អុជ​រួច​ទុកចោល​ចេញទៅ​សែន​ផ្នូរ​។

​បើតាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅវេលា​កើតហេតុ​ខាងលើ​ស្រាប់តែ​ភ្លើង​បាន​ឆេះ​សន្ធោសន្ធៅ​តែម្តង​។​ប្រជាពលរដ្ឋ​បាននាំគ្នា​ជួយ​ពន្លត់​ដែរ តែ​មិន​ឈ្នះ និង បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​មកជួយ​អន្តរ​គម​ន៍​បាញ់​ទឹក​ពន្លត់​ទើប​ភ្លើង​មិន​បណ្តាលឱ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅក្បែរនោះ​៕S/​