​អំពាវនាវ​ឱ្យ​ភ្ញៀវ​វ​ទេសចរណ៍​មកលេង​បុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង​ព្រោះ​អត់​មាន​ជំងឺ​ខូ​វីត​១៩​ទេ​

235
ចែករម្លែក

ដោយ​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០២០​នៅក្នុង​ពិធី​ប្រណាំង​កង់​ទៅកាន់​ប្រសាទ​បាណន់​និង​ជិះ​ឡូរី​ក្បែរ​ជើងភ្នំ​បាណន់​លោក​បណ្ឌិត​ថោង​ខុន​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​។​ជាមួយ​នោះ​មាន​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាត់ដំបង​បាន​អំពាវនាវ​សុំឱ្យ​ប្រជាពលរដ្ឋ​ខេត្ត​។​ជាពិសេស​ភ្ញៀវ​អន្តរជាតិ​សុំ​មក​ដើរលេង​កម្សាន្ត​បុណ្យ​ទន្លេ​លើក​ទី​៦​នៅ​ខេត្តបាត់ដំបង​ឱ្យបាន​ច្រើន​ព្រោះ​ខេត្ត​មួយ​នេះ​មិនមាន​ជំងឺ​ខូ​វីត​១៩​ទេ​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ឱ្យ​ក្រសួង​បង្កើត​កញ្ចប់​ទេសចរណ៍​ដើរលេង​ក្នុងស្រុក​ខ្មែរ​យើង​ដោយ​យកលុយ​មក​ចាយវាយ​ក្នុងស្រុក​ដើម្បីឱ្យ​ជីវភាព​របស់​ប្រជាជន​យើង​មាន​ភាព​ធូរធារ​។​លោក រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ មិន បាន បង្ហាញ ក្តី បារម្ភ នៃ ការ រីក រាលដាល​ឬ ចម្លងជំងឺ ខូ​វីត​-១៩ នៅ ក្នុង ពិធីបុណ្យ ទន្លេ លើ ទឹកដី ខេត្តបាត់ដំបង នេះ​ទេ ។ លោក រដ្ឋមន្ត្រី​បន្តថា សូម លើកទឹកចិត្ត ឱ្យ អ្នកចូលរួម លេង កម្សាន្ត​បុណ្យ​ទន្លេ​នេះ​និង​រក្សា​នូវ​វិធានការ​អនាម័យ​ទាំងឡាយ​ដើម​ដើម្បី​ថែទាំ​សុខភាព​ទាំងអស់​
​គ្នា ។​


​លោក រដ្ឋមន្ត្រី បាន បន្តថា ខេត្តបាត់ដំបង មាន គោលដៅ ទេសចរណ៍ ប្រមាណ​៤៦ កន្លែង ដែល អាចឱ្យ​ភ្ញៀវ ទេសចរ មក ទស្សនា កម្សាន្ត ប មាន ដូច ជា រមណីយដ្ឋាន ឡូ រី ជើងភ្នំ បាណ ន់ ប្រាសាទឯកភ្នំ ភ្នំ សំពៅ ល្អាង ១០០ រមណីយដ្ឋាន​អាង​កំពីងពួយ ទឹកធ្លាក់ ចម្ការ ស្វាយ សេក សក សារៈមន្ទីរ ប្រវត្តិសាស្ត្រ ខេត្ត ជាដើម ។ ល ។

​ដោយ សំអាង ទៅ លើ វិធានការ នានា របស់ រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ខណៈ ដែល ខេត្តបាត់ដំបង មិន មាន ករណី ជំងឺ កូ វីត ១៩ (COVID-19) នោះ លោក ថោ ង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍​បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​កុំឱ្យ​មានការ​ព្រួយបារម្ភ​ពី​ឆ្លង​នៃ​ជំងឺ​នេះហើយ​ចូលរួម​លេង​បុណ្យ​ង​បុណ្យ​ទន្លេ​នៅក្នុង​ខេត្តបាត់ដំបង​ឱ្យបាន​សប្បាយរីករាយ​គ្មាន​ការ​ព្រួយ​បារ​ម្មណ​អ្វី​ឡើយ​៕S/