​អ្នកលក់ដូរ​ភាគច្រើន​បាន​យល់ដឹង​ក្រោយ​ការធ្វើ​តេសរក​សារ​ធាតុគីមី​គឺ​អវិជ្ជមាន​

155
ចែករម្លែក

​ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិន​៖​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ប៉ា​ហ៊ី​ខេត្ត​ប៉ៃលិន​អនុវត្តតាម​ការណែនាំ​និង​យល់ដឹង​កាន់តែច្រើន​មន្ត្រី​ជំនាញ​ពិនិត្យ​រកសារ​ធាតុគីមី​លទ្ធផល​គឺ​អវិជ្ជមាន​។​ក្នុង​ការចុះ​ត្រួតពិនិត្យ​និង​ធ្វើ​តេស​បឋម​លើ​ចំណីអាហារ​បរិភោគ​រក​សារធាតុ​គីមី​ហាមឃាត់​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០២០​លើ​ផ្សារ​សាមគ្គី​ប៉ៃលិន​ហៅ​ផ្សារ​ប៉ា​ហ៊ី​។​

លោក​ឈឹម​វាសនា​ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​)​ខេត្ត​ប៉ៃលិន​បានឱ្យដឹងថា​៖​ការចុះ​ត្រួតពិនិត្យ​ធ្វើ​តេស​នេះ​មាន​កិច្ចសហការ​រួមគ្នា​ជាមួយនិង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​។​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​និង​ធ្វើ​តេស​លើ​ចំណីអាហារ​គ្រឿង​បរិភោគ​ដើម្បី​រកសារ​ធាតុគីមី​។​ក្រៅពីនេះ​អនុវត្ត​ការណែនាំ​និង​ពិនិត្យមើល​ទំនិញ​ហួស​សុពលភាព​ខូចគុណភាព​នៅតាម​បណ្តា​តូប​របស់​ជីវ​ករទាំង​អស់​។​

​ប្រធាន​ក​.​ប​.​បប៉ៃលិន​បានឱ្យដឹង​ដែរ​ថា​៖​បងប្អូន​ក្រុម​លក់ដូរ​នៅតាម​ទីផ្សារ​នីមួយៗ​ចំនួន​ភាគច្រើន​ពួកគាត់​កាន់តែ​មានការ​យល់ដឹង​អំពី​សុវត្ថិភាព​ចំណីអាហារ​ដែល​បាន​ចូលរួម​ដាក់លក់​ទំនិញ​ឬ​ចំណីអាហារ​ប្រកបដោយ​អនាម័យ​ត្រឹមត្រូវ​។​មន្ត្រី​ជំនាញ​រក​ពុំ​ឃើញ​នូវ​សារ​ធាតុគីមី​ហាមឃាត់​និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ដូច​កន្លងមក​ឡើយ​។​

​ប្រភព​ខាងលើ​បានបញ្ជាក់​បន្តថា​៖​ការចុះ​ត្រួតពិនិត្យ​ទំនិញ​និង​ធ្វើ​តេស​(TestKit)​លើ​ចំណីអាហារ​បរិភោគ​រក​សារធាតុ​គីមី​នេះ​ផ្តោត​សំខាន់​លើ​សរសៃ​គុយទាវ​,​សរសៃ​មី​,​ប្រហិត​សាច់គោ​,​គល់​ស្លឹកគ្រៃ​ហាន់​,​និង​សណ្តែកបណ្តុះ​,​។​

ជាដើម​ជា​លទ្ធផល​មន្ត្រី​ជំនាញ​ពុំ​រកឃើញ​នូវ​សារ​ធាតុគីមី​ហាមឃាត់​នោះទេ ថែមទាំង​បានធ្វើ​តេស​ទៅលើ​អំបិល​រក​សារធាតុ​អ៊ីយ៉ូត​ជា​លទ្ធផល​មន្ត្រី​រកឃើញ​សារធាតុ​អ៊ី​យូ​ត ដែល​អនុលោម​ទៅតាម​ច្បាប់​ត្រឹមត្រូវ​ទាំងស្រុង​៕S/

​រូបថត​:​ម​ន្ត្តី​ជំនាញ​ចុះ​បំពេញភារកិច្ច​ត្រួតពិនិត្យ​រក​សារធាតុ​ហាមប្រាម​នៅលើ​ចំណីអាហារ​និង​គ្រឿង​កំប៉ុង​បរិភោគ ( រូប​: ភ្នំ​ខៀវ )​