​អ្នក​ប្រដាល់​កម្ពុជា ចាញ់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ទាំង ៣ រូប

419
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
តាម​សេចក្ដីរាយការណ៍ របស់លោក បួ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ សហព័ន្ធ​ប្រដាល់សកល​កម្ពុជា នោះ​ថា នា​យប់​ថ្ងៃទី​២៥ តុលា អ្នក​ប្រដាល់សកល​កម្ពុជា ទាំង ៣ រូប បាន​ចាញ់ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍ The Belt and Road CHINA-ASEAN Boxing Championship ។​

​ក្នុង​ព្រឹត្តិការណ៍​នេះ សហព័ន្ធ​ប្រដាល់សកល​កម្ពុជា បាន​បញ្ជូន​អ្នក​ប្រដាល់សកល ៣ រូប ដែល​សុទ្ធតែជា​អ្នក​ប្រដាល់ ត្រៀម​ចូល​រួ​មេ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ទៅ​ចូលរួម ។ ពួកគេ​ទាំង ៣ បាន​ឡើង​មកដល់ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​

​អ្នក​ប្រដាល់​កម្ពុជា ​ទាំង ​៣ ​រូប ​និង​ប្រតិភូ​

​នៅក្នុង​ការប្រកួត វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ អ្នក​ប្រដាល់ សៅ រង្សី ដែល​ប្រកួត ក្នុង​ប្រភេទ​ទម្ងន់ ៤៩ គីឡូក្រាម​នោះ បាន​ចាញ់​អ្នក​ប្រដាល់​ឡាវ Kham Phouvanh ។ បាង ណុន ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៥២ គីឡូក្រាម​នោះ ប្រកួត​ចាញ់​អ្នក​ប្រដាល់ មី​យ៉ាន់​ម៉ា Zaw Moe ។ អ្នក​ប្រដាល់ វី សុ​ភ័ស្ស ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦៤ គីឡូក្រាម ប្រកួត​ចាញ់​អ្នក​ប្រដាល់​ឥណ្ឌូ​ន​ណេ​ស៊ី Jere Samuel ។​

​នេះ​ជា​ព្រឹត្តិការណ៍ សម្រាប់​ចិន អាស៊ាន ដែលមាន​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​អាស៊ាន ដូចជា កម្ពុជា ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម សឹង្ហ​បូរី ម៉ាឡេស៊ី និង មី​យ៉ាន​ម៉ា គឺមាន​តែ ២ ប្រទេស​ប៉ុណ្ណោះ ដែល​មិន​ចូលរួម​គឺ ព្រុយ​ណេ និង ទី​ម័​រ​ខាងកើត ៕v