​អ្នក​ប្រដាល់ ឃុន ឌី​ម៉ា បរិច្ចាគ​ប្រាក់ខែ ១០ ម៉ឺន​រៀល ក្នុង​មួយខែ ដើម្បី​ប្រឆាំង​កូ​វីដ ១៩

160
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
អ​តី​អ​អ្នក​ប្រដាល់ ឃុន ឌី​ម៉ា (​ឃីម ឌី​ម៉ា​) ដែលជា​ម្ចាស់​មេដាយមាស ស៊ី​ហ្គេម លើក​ទី​២៩ ឆ្នាំ​២០១៩ នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ បានប្រកាស​បរិច្ចាគ ប្រាក់បៀវត្ស របស់ខ្លួន​ជូន​ដល់ គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំងនឹង​ជី​ម្ងឺ​កូ​វីដ ១៩ ។​

​ឃុន ឌី​ម៉ា ដែលមាន​ឋានន្តរសក្តិ ជា​អនុសេនីយ៍ត្រី ដែលជា​ជំនួយការ វរ​សេនា​តូច​លេខ​១ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បានប្រកាស​បរិច្ចាគ ប្រាក់បៀវត្ស​ផ្ទាល់ខ្លួន ចំនួន ១០ ម៉ឺន​រៀល ក្នុង​មួយខែ រយៈពេល ៥ ខែ ជូន​ដល់​គណៈកម្មការ​ជាតិ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ គឺ​ចាប់ពី​ខែឧសភា ដល់​ខែកញ្ញា ឆ្នាំ​២០២០ ជូន​ដល់​គណៈកម្មការ​ជាតិ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​

​សូមជម្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានសម្រេច​បរិច្ចាគ ប្រាក់បៀវត្ស​របស់ សម្តេច​ចំនួន ៧ ខែ ជូន​ដល់​គណៈកម្មការ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ។ ប្រាក់ខែ​របស់​សម្តេច​តេ​ជោ ដែល​បរិច្ចាគ​នេះ គឺ​រាប់​ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ​២០២០៕v

លោក​អនុសេនីយ៍ត្រី ឃុន ឌី​ម៉ា​