​ឪពុកម្ដាយ​ចេញ​ចំណាកស្រុក​កូនៗ​៣​នាក់​លុងទឹក​ស្លាប់​ក្នុង​រណ្តៅ​ដី​

843
ចែករម្លែក

ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ក្មេងៗ​អាយុ​ក្រោម​១៣​ឆ្នាំ​ចំនួន​បីនាក់​បាន​ស្លាប់​ដោយ​លង់ទឹក​ក្នុង​រណ្តៅ​ដី​ដែល​ម្ចាស់​មិនបាន​ធ្វើ​របង​ការពារ​ខណៈ​ឪពុកម្ដាយ​ពួកគេ​បាន​ចំណាកស្រុក​រក​ការងារ​ធ្វើ​។​ឯ​ក្មេង​ទាំងបី​រសនៅ​ជាមួយ​ជីដូន​ចំណាស់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​មាត់​ស្ទឹង​ខាងលិច​ភូមិ​ត្រពាំង​ទឹម ឃុំ​ព្រាល​ស្រុក​ញ្ជ្រៀ​ច​ខេត្តព្រៃវែង​កាលពី​រសៀល​ថ្ងៃទី​១៦​ខែឧសភា ឆ្នាំ​២០១៩​។

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​សព​ក្មេងរងគ្រោះ​ទី​១​មាន ឈ្មោះ ភាស្ស ដេ​ត​ភេទ​ប្រុស​អាយុ​១១​ឆ្នាំ​។​ទី​២ ឈ្មោះ​ម៉ៅ​វីន​ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​។​ទី​៣​ឈ្មោះ​ឆៃ​លាង​កញ្ញា​ប្រុស​អាយុ​១២​ឆ្នាំ​នៅ​ទាំង​៣​ស្នាក់នៅ​ភូមិ​ជាមួយគ្នា​ភូមិ​ត្រពាំង​ទឹម​ឃុំ​ព្រាល​ស្រុក​ញ្ជ្រៀ​ច​ខេត្តព្រៃវែង​។​ដោយ​ក្មេង​ទាំង​៣​នាក់​ត្រូវ​ឱ​ពុក​ម្តាយ​ចំណាកស្រុក​បច្ចុប្បន្ន​រស់​នៅ​ជាមួយ​ជីដូន​ឈ្មោះ​ទូច​គីន​ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​ពួកគេ​បាននាំគ្នា​ទៅលេង​ទឹកស្រះ​ក្រោយពេល​ញ៉ាំ​បាយ​រួច​ស្រាប់តែ​លង់​ស្លាប់​ទាំងអស់គ្នា​តែម្ដង​។​ក្រោយពី​មានការ​ពិនិត្យ​របស់​ស​ម​ត្ថ​កិច្ច និង​តាម​ការបំភ្លឺ​របស់​សាក្សី​ឃើញថា​សព​ពិតជា​លង់ទឹក​ស្លាប់​ដោយ​ខ្លូន​ឯង​ពិតមែន​។​បច្ចុប្បន្ន​បានប្រគល់​ឲ្យ​គ្រួសារ​សព​ធ្វើបុណ្យ​តាម​ប្រ​ពី​ណី​៕S/​