​ ​ ​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ទៅបុក​ផាល​ត្រាក់ទ័រ​ពីក្រោយ​របួសធ្ងន់​ស្រាល​២​នាក់​

1847
ចែករម្លែក

(​បាត់ដំបង​)​បុរស​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​និង​យុវតី​ម្នាក់​រួម​ដំណើរ​ជាមួយ​របួសស្រាល​ដោយ​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ទៅបុក​ផាល​ត្រាក់ទ័រ​ពីក្រោយ​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​បេង​ស្អាត​ឃុំ​និង​ស្រុក​ភ្នំព្រឹក​។​

​លោក​គង់ មនោ​រុន​អធិការរង​នគរបាល​ស្រុក​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​បាន​ឳ្យ​ដឹងថា​ជនរងគ្រោះ​ទាំងពីរ​នាក់​មានឈ្មោះ​ហូ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​(​របួសធ្ងន់​)​និង​អ្នករួមដំណើរ​របួសស្រាល​ឈ្មោះ​ទន់​សុភា​ន់​ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​។​ទាំងពីរ​នាក់​នៅ​ស្រុក​កំរៀង​ខេត្តបាត់ដំបង​។​ចំណែក​អ្នកបើកបរ​ត្រាក់ទ័រ​ឈ្មោះ​សែ​ប ប៉ុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​-​ស្រុក​ភ្នំព្រឹក​។​
​ ​
​លោក​អធិការរង​ស្រុក​បាន​ដកស្រង់​សំដី​សាក្សី​មក​បញ្ជាក់ថា​មុនពេល​កើតហេតុ​មាន​ត្រា​ទ័​រ​មួយគ្រឿង​បើកបរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​។​ស្របពេលនោះ​មាន​ម៉ូតូ​១​គ្រឿង​ជិះ​ឌុប​គ្នា​២​នាក់​បើកបរ​យ៉ាង​លឿន​ស្រប​ទិស​គ្នា​ដោយ​អ្នកបើកបរ​មិន​ប្រយ័ត្ន​ក៍​ជ្រុល​ទៅបុក​ផាល​ត្រាក់ទ័រ​ពីក្រោយ​បណ្តាល​ឳ្យ​ដួល​ខ្លួនឯង​រងរបួស​ធ្ងន់​និង​ស្រាល​តែម្តង​។​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​មណ្ឌល​សុខភាព​ពេជ្រ​ចិន្តា​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​។​

​ក្រោយ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​រួច​បាន​យក​ត្រាក់ទ័រ​និង​ម៉ូតូ​មក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំព្រឹក​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ម៉ូតូ​បុក​ផាល​ត្រាក់ទ័រ​ពីក្រោយ​របួសធ្ងន់​ស្រាល​២​នាក់​