​ ​ប្រមុខ​អង្គការ​សហប្រជាជាតិ​ព្រមាន​ថាកូ​វីដ​១៩ គំរាមកំហែង​សន្តិភាព​និង​សន្តិសុខ​ពិភពលោក​

112
ចែករម្លែក

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​បាន​ព្រមាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា ជំងឺ​រាតត្បាត​កូវី​ដ​១៩ កំពុង​គំរាមកំហែង​សន្តិភាព​​និង​សន្តិសុខ​អន្តរជាតិ ដែល​អាច​បង្ក​ឱ្យ​មាន​ភាពវឹកវរ​និង​អំពើហិង្សា​កើនឡើង​ក្នុង​សង្គម​ដែល​ធ្វើឱ្យ​ប៉ះពាល់​សមត្ថភាពរ​បស់​យើង​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​សកល​នេះ​”​។

​ស្ថាប័ន​ដែល​មាន​ឥទ្ធិពល​បំផុត​របស់​អង្គការសហប្រជាជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​ដំបូង​របស់​ខ្លួន បន្ទាប់ពី​កិច្ចប្រជុំ​បិទទ្វារ​។​

​កិច្ចប្រជុំ​នេះ​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការ​ខំប្រឹងប្រែង​ទាំងអស់​របស់​អគ្គលេខាធិការរូបនេះ​ទាក់ទង​នឹង​ផលប៉ះពាល់​ខ្លាំង​នៃ​ជំងឺ​រាតត្បាត​នេះ​ដល់​បណ្តា​ប្រទេស​ដែល​មាន​ជម្លោះ​និង​បាន​រំលឹក​​ឡើងវិញ​នូវ​ភាពចាំបាច់​នៃ​ការឯកភាព​និង​សាមគ្គីភាព​ជាមួយ​ប្រទេស​ទាំងឡាយ​ដែល​រងគ្រោះ​ទាំងអស់នោះ​។​

​លោក អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស ដែល​បាន​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ​ទាំងអស់​ជា​សកល​កាលពី​ថ្ងៃទី​២៣​ខែ​មីនា​នោះ បាន​និយាយថា “​វិបត្តិ​នេះ​បាន​រារាំង​ដល់​កិច្ច​ខំ​ប្រឹងប្រែង​ដោះស្រាយ​ជម្លោះ​អន្តរ​​ជាតិ តំបន់​និង​នៅ​តាម​ប្រទេស នៅពេល​ដែល​បណ្តា​ប្រទេស​ទាំងនោះ ត្រូវការ​ដំណោះស្រាយ​ជាខ្លាំង​នោះ​”៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ