ថ្ងៃទី ១៤ ខែ សីហា ២០១៧

1654
ចែករម្លែក

ឆ្នាំជូត​

​ ​រាសី​ខ្ពស់ត្រដែត ។ ក្នុងថ្ងៃនេះ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​ចរចា​លើ​បញ្ហា​អ្វីមួយ​តែង​ទទួលជោគជ័យ​ច្រើន​ផង ។ ក្រៅពីនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ការងារ ឬ​ប្រកបការងារ​អ្វីមួយ​ថែមទៀត ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម​ហើយ​ភាព សុខដុម​ក៏​កើតមាន​ច្រើន​ដែរ ។​
​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ បើ​លោក​អ្នកមាន​ការចង់​ទំនាក់ទំនង​ស្នេហា ឬ​សម្រេចចិត្ត ចូល​និយាយ​ដល់​ចាស់ទុំ​សម្រាប់​ផ្សំផ្គុំ​គ្រួសារ​តែង​ជួប​ជោគ​សំណាង​ច្រើន​ផង ៕

ឆ្នាំឆ្លូវ​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​ស្រុតចុះ​ហេតុនេះ​បើ​មិនមាន ការប្រមាថ​នោះ​កិច្ចការងារ​ក៏​រលូន​ល្អ​ទៅមុខ​ដូច​សព្វមួយដង​ទេ ។ ក្នុងថ្ងៃនេះ​ដែរ ទោះ បំពេញការងារ​អ្វី​មិនអាច​ធ្វេសប្រហែស​បានទេ ត្រូវ​ប្រយ័ត្នប្រយែង​ហើយ​ព្យាយាម​ឱ្យ​ខ្លាំង​ទើប ហុច​ផ្លែផ្កា ដូច​ជាទី​ពេញចិត្ត​ទៅរួច ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស និង​កើតរឿង​រកាំចិត្ត​ច្រើន ហើយ​ទាល់តែ​ខិតខំ​រក​ចំណូល​ទើប​ចិញ្ចឹម​គ្រួសារ ស្រួលខ្លួន ។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​វិញ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ ប្រយ័ត្ន​រែកពុន​ភាព​ទុក្ខសោក​ទៅវិញ ៕

ឆ្នាំខាល


​ ​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ហេតុនេះ​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​បន្តិច​ទើប​ប្រសើរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មាន​ក្រុម មនុស្ស​បៀតបៀន​ច្រើន​គួរ​មានការ ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិនមាន​បញ្ហា​ចោទ ឡើងទៅ​រួច​។ ការធ្វើដំណើរ​ទៅ​ទិសពាយ័ព្យ​គប្បី​មានការ​ប្រយ័ត្ន​ប្រយ័ត្ន​បន្តិច ព្រោះថា ងាយ​ជួប​រឿងរ៉ាវ​អាក្រក់​ណាស់ដែរ ។​
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន ការប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន ៕

​ឆ្នាំថោះ


​ ​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​ភ្លឺ​ថ្លា​ហើយ​ការប្រកប​ការងារ ក៏មាន​លក្ខណៈ​ជឿនលឿន​ផងដែរ ។ ការប្រកប​ការងារ​ទោះ​ជួប​ភាព​តានតឹង​បន្តិច​តែ​ក៏​នៅ សម្រេច​ជោគជ័យ​ជានិច្ច ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ លាភ​ហេង​ធ្លាប់តែ​បោល​ហួស ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់ កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្ត ស្គាល់​ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​ជា​គ្រួសារ​បំផុត ៕

​ឆ្នាំរោង​

​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ទំនាក់ទំនង ការងារ​លេង​ហ៊ុន ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ ពីព្រោះថា ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច ។ ការរស់នៅ​លោកអ្នក​ទាំង​ស្ត្រី​បុរស​មានដំណើរ​ជីវិត​គាប់ប្រសើរ​ឡើងវិញ​ហើយ​ទោះ​ធ្វើ​អ្វី​ក៏មាន ការរីកលូតលាស់​ទៅមុខ​ដែរ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរ សម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង ។​
​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំ គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ ៕

ឆ្នាំម្សាញ់​

​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ បើ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​ឃើញថា មាន​សភាព​ល្អ ហើយ​ផ្តល់​ផល​លឿន​ថែមទៀត ។ អ្នក​អាជីវករ​ទោះ មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគ ផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត ។ ការរស់នៅ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​ចង់​ដោះស្រាយ ជម្លោះ​វិវាទ​ក៏​ជា ពេលវេលា​ល្អ​ប្រពៃ​ណាស់ដែរ ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ និង​កំពុងបើក​ទំព័រ​ថ្មី សម្រាប់​អ្នក​ហើយ ៕

​ឆ្នាំមមី​

​ ​រាសី​ល្អជា​មធ្យម ។ នៅ​ថ្ងៃ នេះ​មុន​សម្រេចចិត្ត​អ្វីមួយ​សំខាន់​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ ផល​អាក្រក់​ពិតជា​មាន​ច្រើនជាង​ល្អ​ហើយ ។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ក្នុងថ្ងៃនេះ​វិញ ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អ៊ីចឹង​ដែរ តែ​យ៉ាងណា លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ផង ។ ការរស់នៅ​ជួប​នូវ​បញ្ហា​រកាំចិត្ត បន្តិច​តែ​ក៏មាន​ភាព​សុខដុម​ដូច​សព្វមួយដង ។​
​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិន សូវ​មានការ​លូតលាស់​ទៅមុខ​ទេ​ហើយ​ពិសេស​ងាយ​កើត ជម្លោះ​វិវាទ ដោយសារ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា ៕

​ឆ្នាំមមែ


​ ​រាសី​ល្អជា​មធ្យម​។ ការប្រកប ការងារ​នៅថ្ងៃនេះ​ឃើញថា មានការ​ខ្សត់ខ្សោយ​ប្រជា ប្រិយភាព​បន្តិច​ហើយ​ពិសេស​ងាយ​មាន​អ្នកដទៃ​ប្រមាថ​ថែមទៀត គប្បី​ប្រយ័ត្នប្រយែង ។ ការ ប្រកបការងារ​នៅថ្ងៃនេះ​លោកអ្នក​ងាយ​ជួប​បញ្ហា​ចម្រូងចម្រាស​ណាស់ ដែរ​ដូចនេះ​ធ្វើ​អ្វីៗ​ទាល់ តែ​ខិតខំ​ខ្លាំង​ទើប​អាច​សម្រេច​ជោគជ័យ​កិច្ចការ​ធំៗ​ទៅរួច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ទោះ​លោកអ្នក​ចេញទៅ​ណា​មក​ណា​ឆ្ងាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ប្រាក់កាស​បន្តិច ព្រោះ​ងាយ​បាត់បង់ និង ក្រុម​អន្ធពាល​តាម​លួច​ឆក់​ប្លន់​ណាស់ ដែរ ។​
​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក ភាព​ប្រចែប្រចណ្ឌ ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន ៕

​ឆ្នាំវក​

​ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ សម្រាប់​លោកអ្នក​សម្រុក ការងារ​តូចធំ និង​ពិសេស​តែង​ហុច ផល​លឿន​ថែមទៀត ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ចូរ​លោក អ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ យ៉ាងច្រើន​ជាក់​ជាពុំខាន ។ ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​
​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា កំលោះ ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់ ថែទាំ​ចំណង​ស្នេហ៍ ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ ៕

​ឆ្នាំរកា​

​ ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ការប្រកប​ការងារ​អ្វី​ឃើញថា តែង​ជឿនលឿន​ទៅមុខ ជា​សន្សឹមៗ​ជានិច្ច ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់ ច្រើន​ទ្បើ​យ ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ តឹង​ដូច​អូស​ឫស្សី បញ្ច្រាស​ចុង ហើយ​ស្រួល​មិន​ស្រួល កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​
​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ ក្រមុំ​ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រចណ្ឌ​កើត ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់ ៕

​ឆ្នាំច​

​ ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ការប្រកប​ការងារ​អ្វី​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​ហើយ ផល​ពី​ការធ្វើ​អ្វី​តែង​ជួបប្រទះ​នូវ​រឿងរ៉ាវ​ច្រើន​ថែមទៀត ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ ទីជិត​ឆ្ងាយ​តែងមាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​អ៊ីចឹង​ដែរ​ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ ។​
​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រុះស្រួល និង​ផ្អែមល្ហែម ប្រពៃ ៕

ឆ្នាំកុរ​

​ ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ទាំង​ផ្នែក​ការងារ និង​ដំណើរការ​បញ្ហា ប្រាក់កាស ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​មាន​ភាព​សុខដុម និង លោកអ្នក​អាច​រក​ផល​កម្រៃ​ចូល​គ្រាន់​បំពេញ​បំពង់​អ៊ីចឹង​ដែរ ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ មាន​សុវត្ថិភាព​ទេ ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កហេតុ​តែម្តង ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស ស្រី​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ជា​ឱកាស ល្អ​ប្រពៃ​បំផុត ៕