កសិដ្ឋាន​ចិញ្ចឹម​ត្រី​តំលៃ​៤៤០.០០០​ដុល្លារ ត្រូវបាន​បំផ្លាញ​ដោយ​ទឹកជំនន់​នៅ​វៀតណាម​

3267
ចែករម្លែក

កសិដ្ឋានចិញ្ចឹមត្រីមួយរបស់គ្រួសារមួយនៅខេត្តឡាយ ចាវភាគខាងជើងនៃប្រទេសវៀតណាមត្រូវបាន​បំផ្លាញដោយទឹកជំនន់ ។ កសិដ្ឋានដែលចិញ្ចឹមត្រីសរុបតម្លៃ៤៤០.០០០ដុល្លារ បានរលាយខាតបង់អស់បន្ទាប់ពីទឹកជំនន់បានហូរនាំយកត្រីចេញអស់ពីកសិដ្ឋាននោះ ។

លោក Duong Hai Long ជាអ្នកចិញ្ចឹមត្រីនេះ បានបើកកសិដ្ឋានចិញ្ចឹមត្រីនេះ នៅខេត្តឡាយចាវ ។ ទឹកជំនន់ខ្លាំងនេះ បានធ្វើឱ្យលោក Duong Hai Long ខាត​បង់ប្រាក់វិនិយោគជាង១០ពាន់លានដុង(៤៤០.០០០ដុល្លារ )លើការចិញ្ចឹមត្រីនេះ។

ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានបង្កឱ្យមានបំណាក់ដីហូរកប់កន្លែងចិញ្ចឹមត្រីនោះ កាលពីព្រឹកថ្ងៃអាទិត្យហើយទឹកជំនន់ឡើងភ្លាមៗនោះ បានហូរនាំយកត្រីចេញអស់ពីកសិដ្ឋាននោះ៕ដោយ៖សុខា

កសិដ្ឋានចិញ្ចឹមត្រីសរុប៤៤០.០០០ដុល្លារនេះ ត្រូវបានបំផ្លាញដោយទឹកជំនន់នៅខេត្តឡាយចាវ ប្រទេសវៀតណាម