​បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​បុក​បង្គោល​ភ្លើង​ថ្ម​នៅតាម​ផ្លូវ​ណត​ប្រី​ត​

942
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈរថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង​បាន​ទៅបុក​បង្គោល​ភ្លើង​ថ្ម​បែក​កាទែ​ម៉ាស៊ីន​នឹង​បែក​កង់​មុខ​ទៅមុខ​លែងរួច​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ី​ត​ត្រង់ចំណុច​មុខ​សាលារៀន​អន្តជាតិ​អា​រិ​កាំ​ង​ប្រ៊ី​ជ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ កាលពី​យប់​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៨​។​

​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៍​កណ្តុ​ប្រ​ម៉េះ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ-4951​រង​ការខូចខាត​បែក​កាទែ​ម៉ាស៊ីន​និង​បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ្ណ​នោះឡើយ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទៅដល់​កន្លែងកើតហេតុ​និង​ទាក់ទង​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​ស្ទូច​យក​រថយន្ត​បង្ក​និង​អ្នកបើកបរ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/

​បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​បុក​បង្គោល​ភ្លើង​ថ្ម​នៅតាម​ផ្លូវ​ណត​ប្រី​ត​