​កម្ពុជា​នឹង​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​អាស៊ី​ចំនួន​១៥​នៅក្នុង​ឆ្នាំនេះ​

655
ចែករម្លែក

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា​កម្ពុជា​នឹង​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​មួយ​នៅ​ចុងឆ្នាំ២០១៩នេះ​ជាមួយ​ប្រទេស​នៅ​អាស៊ី​ចំនួន ១៥ ដែល​ហៅ​កាត់​ថា RCEP ដែលមាន ផ​.​ស​.​ស ជាង ៣០% នៃ ផ​.​ស​.​ស ពិភពលោក​, គិត​ជា​ទឹកប្រាក់​គឺ​ប្រមាណ​៨៥ ទ្រី លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៨ ។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ នៅក្នុង​ការ​ថ្លែង​បើក​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យឡើងវិញ​ជាស​កល​លើក​ទី ៧«​ស្តីពី​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទីក្រុង​ហ្សឺ​ណែវ​,​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០១៩ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​៖«​បច្ចុប្បន្ន​កម្ពុជា​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​អាស៊ី​ចំនួន១៥​ទៀត​ដើម្បី​ចរចា​បញ្ចប់​ក្នុង ឆ្នាំ​២០១៩​នេះ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​មួយ ហៅ​កាត់​ថា RCEP ដែលមាន ផ​.​ស​.​ស ជាង​៣០%​នៃ ផ​.​ស​.​ស​ពិភពលោក​,​គិត​ជា​ទឹកប្រាក់គឺ​ប្រមាណ ៨៥ ទ្រី​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១៨»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា​៖​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​វិញ​កម្ពុជា​បានរៀបចំ​និង​ដាក់ឱ្យអនុវត្ត​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​តាំងពី​ឆ្នាំ ២០០១ ហើយ​បាន​កែលម្អ​ជា​បន្តបន្ទាប់​ដើម្បី​ឆ្លើយតប​ទៅនឹង​កម្រិត​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ។ ក្នុង​ឆ្នាំ​២០១៩​នេះ​កម្ពុជាបានធ្វើ​បច្ចុប្បន្នភាព​លើក​ទី​បី​រួចរាល់​ជា​ស្ថាពរ​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២២៣ សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​អភិ វឌ្ឍន៍​របស់​កម្ពុជា​ក៏ដូចជា​ឆ្លើយតប​ទៅនឹង​បរិការណ៍​បច្ចុប្បន្ននិងអនាគត​នៃ​ពាណិជ្ជ កម្ម​តំបន់​និង​ពិភពលោក​។​

​ជា​លទ្ធផល​ពី​កិច្ច​ខំប្រឹងប្រែង​ខាងលើ​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧,៧% ប្រកបដោយ​បរិ​យា​ប័ន្ននិងសមធម៌ ក្នុង​រយៈពេល ២ ទសវត្សរ៍​ចុងក្រោយ​នេះ​។ កម្ពុជា​ថែមទាំង​សម្រេចបាន​នូវ​បង្គោល​ចរ​ជា​ប្រវត្តិសាស្ត្រ​គឺ​ការឆ្លង​ពី​ឋានៈ​ប្រទេស​មាន​ចំណូល​ទាប​ទៅជា ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៥ ។ សម្រាប់​ឆ្នាំ ២០១៨កន្លងទៅនេះ​អត្រាកំណើន​សេដ្ឋកិច្ចកម្ពុជា​សម្រេចបាន ៧,៥% និង​ត្រូវបាន​ព្យាករណ៍​ថា​នឹង​អាច​បន្ត​រក្សាបាន​ក្នុង​រង្វង់​៧% ក្នុង​មួយឆ្នាំ​សម្រាប់​រយៈពេល​មធ្យម​ទៅមុខ ។អត្រា​នៃ​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ពី ៥៣,២%ក្នុង​ឆ្នាំ​២០០៤ មក​នៅក្រោម១០%ក្នុង​ឆ្នាំ​២០១៨។ជាមួយគ្នានេះដែរ​កម្ពុជា​បានធ្វើ​ពិពិធ​កម្ម​ទាំង​ផលិតផល​និង​ទីផ្សារ​ដែល​ក្នុងនោះ​ការនាំចេញ របស់​កម្ពុជា​បាន​កើន​ពី៥,៧​ប៊ី​លាន​ដុល្លារ (​ស្មើនឹង ៤០,៥% នៃ​ផសស​) នៅ​ឆ្នាំ​២០១២ មកដល់១៣ប៊ី​លាន​ដុល្លារ​(​ស្មើនឹង៥៣,២% នៃ​ផសស​) នៅ​ឆ្នាំ​២០១៨ និង​បានធ្វើ​ពិពិធ​កម្ម​បន្តិច​ម្តងៗ​ពី​ការនាំចេញ​សម្លៀកបំពាក់​ទៅកាន់​ផលិតផល​ផ្សេងទៀត ។ដូចគ្នានេះដែរ​គោលដៅ​នាំចេញ​ត្រូវបានធ្វើ​ពិពិធ​កម្ម​ពី​ការ​ផ្តោត លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ទៅ​ផ្តោតលើ​ទីផ្សារ​អឺរ៉ុប​, ជប៉ុន​,តំបន់​អាស៊ាននិង ប្រទេស​ដទៃទៀត​។​

​ក្រៅពីនេះ​,​ក្នុង​ក្រប​ខ័​ណ្ណ​អាស៊ាន​និង​តំបន់​, កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​កាតព្វកិច្ចនិង​កិច្ចព្រមព្រៀង​នានា​របស់​អាស៊ាន​ដើម្បី​សម្រេច​បាន​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥និងចក្ខុវិស័យ​សហគមន៍​សេដ្ឋកិច្ច​អាស៊ានដែល​នឹង​ប្រែក្លាយ​អាស៊ាន​ទៅជា​ទីផ្សារ​និង​មូល​ដ្ឋាន​ផលិតកម្ម​រួម។ជា​តំបន់​ដែលមាន​ការប្រកួតប្រជែង​ខ្ពស់​មានការ​អភិវឌ្ឍន៍​ដោយ​សមធម៌ហើយ​ធ្វើ​សមាហរណកម្ម​ជាមួយ​សេដ្ឋកិច្ចពិភពលោក​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​ជាមួយនឹង​ការខិតខំ​បំពេញ​កាតព្វកិច្ច​ជា​សមា ជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​,​រាជរដ្ឋាភិបាល​កម្ពុ ជា​ក៏បាន​អនុវត្ត​យ៉ាង​ខាប់​ខ្លួន​នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ខិតខំ​រក្សា​សន្តិភាព​,​សន្តិសុខ​, ស្ថិរភាព​នយោបាយ​, ស​ណ្ឋា​ប់​ធ្នាប់សង្គមនិងគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកប ដោយ​ភាព​ប្រុងប្រយ័ត្ន តាមរយៈ​ការដាក់ចេញនិងអនុវត្ត​នូវ​យុទ្ធសាស្ត្រ​ទូលំទូលាយ ជា​អា​ទី យុទ្ធសាស្ត្រ​ចតុកោណ ដែលជា​របៀបវារៈ​គោល​នយោបាយ​រួម​សម្រាប់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​, ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​និង​យុទ្ធសាស្ត្រ តាម​វិស័យ​សំខាន់ៗ​ដទៃទៀត ៕