គ្រោះថ្នាក់​រថយន្តក្រុង​នៅ​ឥណ្ឌា សម្លាប់​មនុស្ស​៥៥​នាក់​

798
ចែករម្លែក

យ៉ាងហោចណាស់មានមនុស្ស៥៥នាក់បានស្លាប់និងមនុស្ស៣៣នាក់បានរងរបួស កាលពីថ្ងៃអង្គារទី១១កញ្ញានៅពេលដែលរថយន្ដក្រុងមួយដែលដឹកមនុស្សច្រើននាក់ បានរត់ធ្លាក់ចេញពីផ្លូវមួយនៅរដ្ឋTelanganaប្រទេសឥណ្ឌា ភាគខាងត្បូង ។

ក្រុមមន្ត្រីបាននិយាយប្រាប់សារព័ត៌មានBBC ថា រថយន្តក្រុងដែលបើកលឿននេះ បានរត់ធ្លាក់ចេញពីផ្លូវភូមិតូចចង្អៀតមួយ បន្ទាប់ពី អ្នកបើករថយន្តនេះ បាត់បង់ការគ្រប់គ្រង។

ក្រុមមន្ត្រីបាននិយាយថា មនុស្សចំនួន៨៦នាក់បានស្ថិតនៅក្នុងរថយន្តក្រុងនេះ នៅពេលវាមានគ្រោះថ្នាក់នេះ។រថយន្តក្រុងនេះបានដឹកមនុស្សលើសចំណុះគឺវាអាចដឹកបានត្រឹមមនុស្សតែ៦០នាក់ប៉ុណ្ណោះ ៕ដោយ៖សុខា/SN

ក្រុមអ្នកសង្គ្រោះជួយយកអ្នកដំណើរចេញពីរថយន្តក្រុងដែលធ្លាក់ចេញពីផ្លូវនៅទីក្រុងJagtiyal នៅរដ្ឋTelangana កាលពីថ្ងៃអង្គារ