ជិត​១០០​នាក់​ទំនងជា កប់​ក្នុង​បំណាក់​ដី​នៅ​ខេត្ត​ស៊ី​ឈាន់ របស់​ចិន បន្ទាប់ពី​មានការ​រលំ​បាក់​ដី​

1426
ចែករម្លែក

ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​ប្រហែល​១០០​នាក់ គឺ​ទំនងជា​បាន​កប់​ជាប់​ក្នុង​បំណាក់​ដី បន្ទាប់ពី​មាន​ហេតុការណ៍រ​លំបាក់​ដី​ខ្លាំង​នៅ​ភូមិ​របស់​ពួកគេ​នៅ​ខេត្ត​ស៊ី​ឈាន់ ភាគ​និរតី​នៃ​ប្រទេស​ចិន នៅ​ថ្ងៃ​សៅរ៍​ទី​២៤​ខែមិថុនា​។​

​ការិយាល័យ​ព័ត៌មាន​ក្នុង​តំបន់​បាន​និយាយថា ផ្ទះ​ជិត​៤០​ខ្នង​នៅ​ភូមិ​ស៊ីន​ម៉ូ នៅ​ខេត្ត​នេះ ត្រូវបាន​បាក់បែក​ដោយ​បំណាក់​ដី​ដ៏​ធំ​គ្រប​សង្កត់ បន្ទាប់ពី​ដី​ជើងភ្នំ​ម្ខាង​បានរ​លំបាក់ ។​

​ការិយាល័យ​ព័ត៌មាន​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ប្រតិបត្តិ​ការសង្គ្រោះ​ដែល​ឆ្លើយតប​ទៅនឹង​គ្រោះ​មន្ត​រាយ​ដ៏​ធ្ងន់ធ្ងរ​នេះ កំពុង​ប្រព្រឹត្តទៅ ហើយ​ថា​ទំហំ​នៃ​ការបំផ្លិចបំផ្លាញ​ទាំងស្រុង​ដោយ​បំណាក់​ដី​នេះ មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

​បំណាក់​ដី បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​នៅ​តំបន់ភ្នំ​និង​តំបន់​ជនបទ​នៅ​ចិន ជាពិសេស នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​៕

រូបភាព​ពី​វីដេអូ បង្ហាញ​ក្រុម​អ្នក​សង្គ្រោះ​កំពុង​រកម​នុស្ស​ដែល​កប់​ខ្លួន​ក្នុង​បំណាក់​ដី​

ទីតាំងផ្សាយពាណិជ្ជកម្ម