​ចុះ​ពិនិត្យ​ទីតាំង​អាជីវកម្ម​លក់​មាន់​បង្ក​ផលប៉ះពាល់​សុខភាព​អ្នកជិតខាង​

764
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ដើម្បី​សុខភាព និង​បរិស្ថាន​ល្អ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ ក្រុមការងារ​រដ្ឋបាល​ខណ្ឌមានជ័យ ដែល​ដឹកនាំ​ដោយ​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​លក់​មាន់ របស់​ឈ្មោះ ប្រាក់ ស្រីមុំ​បាន​បង្ករ​ផលប៉ះពាល់​ដល់​អ្នករស់នៅ​ជិតខាង ដែលមាន​ទីតាំង​ស្ថិតនៅ ផ្លូវ បេតុង ភូមិ​ចំរើន​ផល​៣ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ។

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ក៏បាន​ធ្វើការ​ណែនាំ ម្ចាស់​អាជីវកម្ម​លក់​មាន់ ដូចខាងក្រោម ត្រូវ​រៀបចំ​បែបបទ​សុំច្បាប់​អនុញ្ញាត (​បន្ត​ច្បាប់​)​។ ត្រូវ​រៀបចំ​សំអាត​ទីតាំង​ជាប្រចាំ មាន​ការបាញ់ទឹក​សម្អាត​។

ត្រូវ​រៀបចំ​ទុកដាក់​កាកសំណល់ រឹង និង រាវ ឲ្យ​បាន​ត្រឹមត្រូវ​។ ត្រូវ​រៀបចំ​កាកសំណល់​រាវ មុន​បង្ហូរ​បញ្ចូល​ទៅក្នុង​បឹង​។ ត្រូវ​បាច​កំបោរ ឬ IM កន្លែង​ស្តុក​មាន់​ដើម្បី​កាត់បន្ថយ​ក្លិន​។ នឹងត្រូវ​រៀបចំ​ធ្វើ​កិច្ចសន្យា​បរិស្ថាន ជាមួយ​ការិយាល័យ​បរិស្ថាន ៕S/​