​ពលរដ្ឋ​រិះគន់​ទីតាំង​ទិញ​លក់​ស្តុក​អេតចាយ​គ្មាន​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​

1094
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ទីតាំង​ទិញ​លក់​ស្តុក​អេតចាយ​មួយកន្លែង​ស្ថិតនៅតាម​ដងផ្លូវ​៥០​ម៉ែត្រ​ក្នុងភូមិ​បា​គូរ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​បង្ក​ផលប៉ះពាល់​ដល់​ដងផ្លូវ​បរិស្ថាន​សណ្តាប់ធ្នាប់​សាធារណៈ​។​អាជ្ញាធរ​មិនដែល​រវល់ ចុះទៅពិនិត្យ រៀបចំ ណែនាំ ជម្រុញ​ឲ្យ​ចូលរួម​ថែរក្សា សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​ឡើយ ។​រាល់ថ្ងៃ ឃើញតែ​បាវ​អេតចាយ រថយន្ត ដឹក​អេតចាយ បញ្ឈរ ដាក់​ហៀរ​មកលើ​ផ្លូវ​បេតុង ដែល​ប្រឈម​និង ការធ្វើដំណើរ​ឆ្លងកាត់ របស់​ពលរដ្ឋ ។​

​តាម​ប្រជាពលរដ្ឋ បាន​ឲ​ដឹងថា ទីតាំង​ខាងលើ មិនដែល​ឃើញ​ខាង​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ បរិស្ថាន ណា​ចុះទៅពិនិត្យ អប់រំ ណែនាំ ជុំវិញ បញ្ហា កាកសំណល់ អេតចាយ ដាក់​ហូរហៀរ​តាម​ដងផ្លូវ​៥០​ម៉ែត្រ រថយន្ត​ដឹក​អេតចាយ តូចធំ ចត​មកលើ​ផ្លូវ គ្មាន​សណ្តាប់ធ្នាប់ បង្ក​ឲ្យ​ប៉ះពាល់ ដល់​ផ្លូវ​សាធារណៈ បរិស្ថាន កខ្វក់ ហួស​និយាយ ទៅហើយ ត្រង់ចំណុច​ខាងលើ នេះ ។​

​ពលរដ្ឋ​ទទូច​ស្នើ​សូម​ផងដែរ ដល់​លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណ​អភិបាល​ខណ្ឌដង្កោ មេត្តាជួយ ពិនិត្យ​និង​សម្រួល​ដងផ្លូវ​ត្រង់ចំណុច​ខាងលើ​ខណៈដែល​ផ្ទះ​អេតចាយ​យក​ផ្លូវ​ចិញ្ចើមផ្លូវ​ធ្វើជា​កន្លែង​បម្រើ​បនរ​យោជន៍​ផ្ទាល់ខ្លួន​បាត់ទៅហើយ ៕S/​

​ពលរដ្ឋ​រិះគន់​ទីតាំង​ទិញ​លក់​ស្តុក​អេតចាយ​គ្មាន​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​

ទីតាំងផ្សាយពាណិជ្ជកម្ម