​អាវុធហត្ថ​ឃាត់​ជនសង្ស័យ​៧​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្រុង​ក្រចេះ

928
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​ក្រោម​ការបញ្ជា​លោក​សាន្ដ​ប៊ុន​ថា​ន​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​សម្របសម្រួល​ដោយ​លោក​ជា​សុ​ភ័​ក្រ​ព្រះរាជអាជ្ញារង​ខេត្ត​។​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​ដោយ​ឃាត់​ជនសង្ស័យ​ចំនួន​៧​នាក់ រួម​និង​វត្ថុតាង នៅ​ចំណុច ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​លោក​ផាត​សុ​ភ័​ក្រ​វាសនា​មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ​បាន​ឲ្យ​ដឹងថា​កម្លាំង​របស់លោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​១​ឈ្មោះ ប៉ាវ សុ​ម៉ា​លីន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ២​ឈ្មោះ ម៉ី​ណា​រី​ភេទ ស្រី​អាយុ​២៧​ឆ្នាំ​,៣​ឈ្មោះ​ហេង សុខ​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។

​៤​ឈ្មោះ​សំ ពុទ្ធ​រិទ្ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទី​៥​ឈ្មោះ សុខ តុលា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ទី​៦​ឈ្មោះ ស៊ីម ណា​លោក ភេទ​ប្រុស អាយុ​២៤​ឆ្នា​ទី​៧​ឈ្មោះ អិន កី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ អ្នក​ទាំង​រស់នៅ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​។​

លោក​បន្តទៀតថា​កម្លាំង​អាវុធហត្ថ​រឹបអូស​បាន​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​)​ចំនួន​៥​កញ្ចប់​ទំងន់​ជិត​២​ខាំ​ម៉ូតូ​ចំនួន​៣​គ្រឿង​កាំភ្លើង​កែច្នៃ​ចំនួន​២​ដើម​និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់​រួម​និង​វត្ថុតាង​ឃាត់ខ្លួន​និង​រក្សាទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕S/​

​អាវុធហត្ថ​ឃាត់​ជនសង្ស័យ​៧​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្រុង​ក្រចេះ