​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ស្រុក​សំរោង​ទង​

584
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣១-៣២ ត្រង់ចំណុច​ភូមិ​ត្រពាំង​អំពិល​ឃុំ​ត្រពាំង​គង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ពណ៌​សរ​លាយ​ខៀវ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ៣B.៧១៨២ សណ្តោង​ស៊ីទែន​ប្រេង ពាក់​ស្លាក​លេខ ភ្នំពេញ ៤A.៤២១១ ។​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បើកបរ​ពី​លិចទៅ​កើត​។​

លុះ​បើក​មកដល់​ចំណុច​ខាងលើ បាន​កៀរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BI.៧២០២​។​បើកបរ​ដោយ​ឈ្មោះ ជឹម វណ្ណៈ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​អ្នក​
​បើក​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​។​សព​ត្រូវបាន​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។​ចំពោះ​វត្ថុតាង​ទាំងពីរ​គ្រឿង​ត្រូវបាន​នគរបាល​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​

​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ស្រុក​សំរោង​ទង​