អគ្គនាយក​អន្តោប្រវេសន៍​ថ្មី​: វត្តមាន​ជនបរទេស​នឹង​ចូលមក​កម្ពុជា​កាន់តែច្រើន​ឡើងៗ​ជា​គំហុក​

2024
ចែករម្លែក
  • 60
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត​ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ថ្លែង​បញ្ជាក់ថា តម្រូវការ​នៃ​ការអភិវឌ្ឍន៍​ជាតិ ការទាក់ទាញ​វិនិយោគ ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ និង​នយោបាយ​បើក​ជំហរ​ជើងមេឃ ដើម្បី​ស្រូប​ទាញ​ទេសចរណ៍ វត្តមាន​ជនបរទេស​នឹង​ចូលមក​កាន់​កម្ពុជា​កាន់​តែ​ច្រើនឡើងៗ ហើយ​អាច​ក្នុងស្ថានភាព​គំហុក ជា​បន្ត​ទៀតផង ដែល​ធ្វើ​ឲ្យ​យើង​ពេលខ្លះ​ត្រៀមខ្លួន​មិនបាន​គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​ចំពោះ​សភាពការណ៍​ទាំងនោះ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត​ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ (រូប៖ មុនីរ័ត្ន)

​ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​នាយ​នគរបាល​ជាន់ខ្ពស់ និង​នាយ​នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​លោក​បាន​បន្តថា កិច្ចការ​អន្តោប្រវេសន៍​នា​ដំណាក់កាល​ថ្មី​នេះ មិន​មែនមាន​លក្ខណៈសាមញ្ញ​ពេក​ទេ គឺមាន​ភាពស្មុគស្មាញ​សាំ​ញាំ ប្រទាក់ក្រឡា​ព្រោះថា ក្នុង​បរិ​កា​នៃ​ការប្រកួតប្រជែង​ឥទ្ធិពល​របស់​មហាអំណាច ការពង្រីក​ភូមិសាស្ត្រ នយោបាយ និង​សេដ្ឋកិច្ច ពិតជា​ជះ​ឥ​ទ្ធ​ពល​ដល់​កិច្ចការ​អន្តោប្រវេសន៍​នៅ​កម្ពុជា​។

ភ្ញៀវទេសចរបរទេសមកទស្សនាអង្គរវត្តរបស់កម្ពុជា (រូបឯកសារ)

​អគ្គនាយក​អន្តោប្រវេសន៍​បាន​បញ្ជាក់ថា “​កិច្ចការ​អន្តោប្រវេសន៍​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​ជាតិ វា​មានការ​ពាក់ព័ន្ធ និង​ការបម្រើ​ដល់​វិស័យ​ជាច្រើន ហើយ​វា​ជះឥទ្ធិពល​ដោយផ្ទាល់​ចំពោះ​ខឿន​សន្តិសុខ​ជាតិ និង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​។ បើសិនជា​រៀបចំ​យុទ្ធសាស្ត្រ​ល្អ សមស្រប​នោះ យើង​នឹង​រក្សាបាន​នៅ​ខឿន​សន្តិសុខ​ជាតិ​មួយ​មាន​លក្ខណៈ​រឹងមាំ និង​រួមចំណែក​យ៉ាងសំខាន់ ជួយ​ជម្រុញ​ឲ្យ​សេដ្ឋ​ជាតិ​មានការ​វិវឌ្ឍន៍​រីកចំរើន​កាប់​តែ​ឆាប់រហ័ស​។ ប៉ុន្តែ​ផ្ទុយទៅវិញ​ប្រទេសជាតិ​យើង នឹង​រមៀល​ទៅរក​ភាព​ភ័យ​យន្ត​រាយ​ជាក់​ជាពុំខាន បើសិនជា​កិច្ចការ​អន្តោប្រវេសន៍​មាន​លក្ខណៈ​ធ្វេសប្រហែស មិន​ប្រាកដប្រជា មិ​យកចិត្តទុកដាក់​ប្រតិបត្តិ ដោយ​ការគិតគូ​រមត់​ចត់ និង​ការទទួលខុសត្រូវ​ខ្ពស់​”៕

ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលប្រព្រឹត្តបទល្មើសនាពេលកន្លងមក (រូបឯកសារ)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ