ពិធី​ប្រគល់​លិខិតអនុញ្ញាត​ឲ្យ​ជ្រើសរើស និង​ប្រើ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​របស់​សហគ្រាស គ្រឹះស្ថាន​

1096
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ មាន​ធ្វើ​ពិធី​ប្រគល់​នូវ លិខិត​អនុញ្ញាតិ​ជូន​សហគ្រាស​គ្រឹះស្ថាន​ចំនួន​១០ និង លិខិត​សរសើរ​ចំនួន​២ ដល់​ក្រុមហ៊ុន​សេវាកម្ម​សន្តិសុខ​ឯកជន ដែល​បាន​សហការ​ល្អជា​មួ​យក​ម្លាំ​ង​សមត្ថកិច្ច​នគរបាល​ខេត្ត ។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់ ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយមាន​ការចូលរួម ពី​អស់លោក លោកស្រី​ជា​ស្នងការរង មន្ត្រីនគរបាល​ការិយាល័យ​ជំនាញ និង តំណាង​ម្ចាស់​ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន ប្រមាណ​ជាង​៤៥​នាក់​ចូលរួម ។​

​តាម​របាយការណ៍​រប​ស់លោក​វរៈសេនីយឯក តាន់ សំបូរ នាយការិយាល័យ​គ្រប់គ្រង​សន្តិសុខ​ឯកជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​សន្តិសុខ​ឯកជន​ក្នុង​ខេត្ត មាន​ចំនួន ៣៨​ក្រុមហ៊ុន មាន​កម្លាំង​សរុប ១​ពាន់​៦៩៣​នាក់ ស្រី​២៣៦​នាក់ ដោយ​ឈរ​នៅ​គោលដៅ​ចំនួន ៥១៩​គោលដៅ ។ ក្នុងនោះ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​សន្តិសុខ ដែលមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ ចំនួន​៣៧ និង​គ្មាន​ច្បាប់ ១​ក្រុមហ៊ុន​។ ចំពោះ​សហគ្រាស​គ្រឹះស្ថាន ដែល​ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ផ្ទាល់ខ្លួន មាន​ចំនួន ២៩​គ្រឹះស្ថាន មាន​កម្លាំង​សរុប ៣៦៩​នាក់ ស្រី​១៩​នាក់ ដោយ​ឈរ​នៅ​គោលដៅ​ចំនួន ៤៥​គោលដៅ ។ ក្នុងនោះដែរ​សហគ្រាស​គ្រឹះស្ថាន​ទាំងនេះ មានច្បាប់​អនុញ្ញាតិ ១០​សហគ្រាស​គ្រឹះស្ថាន និង មួយចំនួន​បាន​កំពុង​ស្នើសុំ​ច្បាប់ ។​

​លិខិត​អនុញ្ញាតិ​នេះ ត្រូវបាន​ជូន​ដល់​សហគ្រាស​គ្រឹះស្ថាន ( ធនាគារ , ភោជនីយដ្ឋាន , ផ្សារ​ទំនើប , ក្លឹប​កំសាន្ត , សាលារៀន​ឯកជន , សណ្ឋាគារ និង ក្លឹប​វាយ​កូន​ហ្គោល និង លិខិត​សរសើរ ជូន​ដល់​ក្រុមហ៊ុន​សេវាកម្ម​សន្តិសុខ​ឯកជន ដែល​បាន​សហការ​ល្អជា​មួ​យស​ម​ត្ថ​កិច្ច​នគរបាល​នាពេល​កន្លងមក​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ