​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៣​ខែកញ្ញា​មនុស្ស​ស្លាប់​៤​នាក់​របួស​៨​នាក់​

952
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៨​លើក​(​យប់​៤​លើក​)​។​ក្នុងនោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់ ៨​នាក់​(​ស្រី​៣​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​ធុន​តូច ៥​គ្រឿង រថយន្ត​ធំ ២​គ្រឿង ។​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៩​នាក់ (​យប់​៤​លើក​) ។​

​ចំពោះ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ ២​លើក​, មិន​ប្រកាន់​ស្តាំ ១​លើកស្លា​ប់ម្នាក់​, ស្រវឹង ១​លើក និង​ប្រជែង ១​លើកស្លា​ប់ម្នាក់​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-១៣ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១០៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤៩​នាក់ របួស​សរុប ១៤៣​នាក់ របួសធ្ងន់ ១០៦​នាក់ របួសស្រាល ៣៧​នាក់ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម