​រថយន្ត​ដឹក​សិស្ស​លា​សា​វ៉េ​ស្ល​ឡាញ​ន៍​បុក​ផ្ទះ​ទ្រូ​ម៉ាន់​នី​

737
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង ដែល​គេ​ស្គាល់​ថា ជា​រថយន្ត​ដឹក​សិស្ស របស់​សាលារៀន ឯកជន វ៉េ​ស្ល​ឡា​ញន៍ តៃកុង​អាច​ងោក​មួយភាំង រថយន្ត​ជ្រុល​ទៅបុក​សរសរ​ជ​ញ្ជាំ​ផ្ទះថ្ម បណ្តាល​ឲ្យ​ប្រេះ បាក់​។​

ខណៈ​ដែក​កំពុងបើក​ដើរ​ប្រមូល​សិស្ស​របស់ខ្លួន កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃទី​១៣ ខែ​ក​ញ្ញ ឆ្នាំ​២០១៨ ស្ថិតនៅ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​រថយន្ត​បង្ក ម៉ាក​សាំ​យ៉ុង ពណ៌​ស បិទ​ឡូហ្គោ អក្សរ សាលារៀន​វ៉េ​ស្ល​ឡា​ញន៍ ពាក់​ស្លាក​លេខ ភ្នំពេញ​2M-3669 អ្នកបើកបរ មិន​ស្គាល់ឈ្មោះ ព្រោះ​មិន​ហ៊ាន​ប្រាប់ ខ្លាច​ល្បី​ពេក ។

​​ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍ ពិនិត្យ​រាល់​ផលប៉ះពាល់ តែដោយសារ​ភាគី​បង្ក រថយន្ត​ដឹក​សិស្ស និង​ម្ចាស់ផ្ទះ សម្របសម្រួល​គ្នា តែ​២​ភាគី ទើប​សមត្ថកិច្ច​សម្រេច ដក​វិលត្រឡប់​ទៅវិញ ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម