មន្ត្រី​ថា តាម​ម៉ា​ត​រឹងរឹតធានាថា គ្មាន​ផលិតផល​ក្លែងក្លាយ ទំនិញ​ខូចគុណភាព​និង​វេច​ខ្ចប់​ត្រឹមត្រូវ

856
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត សហការ​នឹង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន ចុះ​ពិនិត្យ​ទំនិញ​នៅតាម​កូន​ផ្សារ​ទំនើប ឬ​ម៉ា​ត​( Mart ) មួយចំនួន​នៅ​ក្រុង​សិរីសោភ័ណ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​។

​លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​លោក ប៉ុក ឡាយ​ជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា ការចុះ​ត្រួតពិនិត្យ​នូវតាម​បណ្តា​ម៉ា​ត​មួយចំនួន​ក្នុង​ក្រុង​សិរីសោភ័ណ​លើក​នេះ មាន​គោលបំណង ដើម្បី​បញ្ជាក់​ឲ្យ​ដឹង​ជាក់លាក់​ពី​ទំនិញ​គ្រប់​ប្រភេទ ដល់​អ្នកប្រើប្រាស់​ផ្តល់នូវ​គុណភាព​ល្អ និង​ដើម្បី​កាត់បន្ថយ​គ្រោះ​ថ្នាក់លើ​បញ្ហា​សុខភាព របស់​ប្រជាពលរដ្ឋ​។ ជាងនេះទៅទៀត មន្ត្រី​ក៏​ជំរុញ​ឲ្យ​ម្ចាស់​ម៉ា​ត​ទាំងឡាយ​រឹងរឹតតែ​ធានាថា ទំនិញ​របស់ខ្លួន​កុំ​ខូចគុណភាព មិនមែនជា​ផលិតផល​ក្លែងក្លាយ​។​

​លោក​បាន​បន្តថា ដែល​ហៅថា ទំនិញ​និង​ផលិតផល​ក្លែងក្លាយ គឺ​សំដៅលើ​ប្រភេទ​ចំណីអាហារ​ដែល​នាំចូល​ពី​បណ្តាល​ក្រុមហ៊ុន និង​ពី​ប្រទេសជិតខាង​មិន​ត្រឹមត្រូវ តាម​រូបមន្ត​ដែល​កំណត់​លើ​ស្លាក​សញ្ញា ឬ​មាន​សារជាតិ​សកម្ម​មិន​គ្រប់​ចំនួន​តា​មក​ម្រឹត​កំណត់​។ និង​លើ​ស្លាក​សញ្ញា ឬ​មានការ​វេច​ខ្ចប់​របៀប​បង្ហាញ​រចនា​បទ​អត្តសញ្ញាណ​ស្រដៀង​ឬ​ដូចគ្នា​។ និង​មួយទៀត​ទំនិញ​ខូចគុណភាព​សំដៅ​ទំនិញ​ដែល​ខូច​លែង​ប្រើប្រាស់​បាន​, ដែល​ហួស​កាលកំណត់ ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ជាដើម​។​

​បន្ថែម​លើ​នោះ មន្ត្រី​ជំនាញ​ក៏​សំណូមពរ​ដល់​ផលិតករ អា​ជីក សហគ្រិន​ទាំ​ឡាយ​កុំ​ផលិត កុំ​ចែកចាយ កុំ​លក់ កុំ​ប្រើប្រាស់ និង​រក្សាទុក​ផលិតផល​ក្លែងក្លាយ ទំនិញ​ខូចគុណភាព ព្រោះ​ប្រឈម​នឹងត្រូវ​មានទោស​ទ័​ណ្ឌ​។​

​សូមបញ្ជាក់ថា មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ក្នុង​ម៉ា​ត​នានា លើក​នេះ​ឃើញ​លទ្ធផល​វិជ្ជមាន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម