អធិការ​ស្រុក​សូទ្រនិគម​ប្រគល់​ប្រកាសណីយ៍បត្រ គ្រឿង​ឥស្សរិយយស​ថ្នាក់​ការពារជាតិ ជូន​សមាជិក ស​.​អ​.​ក ក្នុង​មូលដ្ឋាន​របស់ខ្លួន​

1280
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: កាលពី​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម បានធ្វើ​ការប្រគល់​ប្រកាសណីយ៍បត្រ គ្រឿង​ឥស្សរិយយស ថ្នាក់​ការពារជាតិ​ជូន​សមាជិក ស​.​អ​.​ក ក្នុង​មូលដ្ឋាន​ឃុំ​របស់ខ្លួន មាន​ចំនួន ៩៦​សន្លឹក ស្មើនឹង ៩៦​នាក់​។​

អធិការ​ស្រុក​សូទ្រនិគម​ប្រគល់​ប្រកាសណីយ៍បត្រ គ្រឿង​ឥស្សរិយយស ថ្នាក់​ការពារជាតិ ជូន​សមាជិក ស​.​អ​.​ក ក្នុង​មូលដ្ឋាន​របស់ខ្លួន (​រូប​: គូលែន​)​

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម បាន​និយាយថា ក្នុង​ពិធី​ប្រគល់​ប្រកាសណីយ៍បត្រ គ្រឿង​ឥស្សរិយយស ថ្នាក់​ការពារជាតិ ជូន​សមាជិក​ស​.​អ​.​ក ក្នុងនោះ​រួមមាន ឃុំ​ដំ​ដែក​ចំនួន ៤៤​សន្លឹក​, ឃុំ​ដាន​រុន​ចំនួន ១១​សន្លឹក ,​ឃុំ​កៀន​សង្កែ​ចំនួន ៤​សន្លឹក​, ឃុំ​តា​យ៉ែ​ក​ចំនួន ៧​សន្លឹក ,​ឃុំ​សំរោង​ចំនួន ១០​សន្លឹក ,​និង​ឃុំ​ពពេល​ចំនួន ២០​សន្លឹក ។

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ បាន​បន្តថា កម្លាំង​ប៉ុស្ដិ៍​ផ្នែក​សណ្ដាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម បាន​សហការ​ជាមួយ កម្លាំង​ប៉ុស្ដិ៍​កំពង់​ឃ្លាំង មេឃុំ​កំពង់​ឃ្លាំង ក្រុមប្រឹក្សាឃុំ និង​មេភូមិ បាន​ចុះ​កាក់​ត្រួតពិនិត្យ និង​អប់រំ​ធ្វើ​កិច្ចសន្យា លើ​កាណូត ដែល​បើកបរ​ល្មើស សេចក្ដីជូនដំណឹង ស្ដីពី​ការបើកបរ កាណូត​តូច ធំ​ត្រូវដាក់​បំពង់​ស៊ី​ម៉ាំង មាន​ភ្លើង​បំភ្លឺ ពេលយប់ និង​បើកបរ ក្នង​ល្បឿន សមស្រប បាន​ចំនួន ៤៥​គ្រឿង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម