ចាប់​ជនសង្ស័យ​បីនាក់​ពាក់ព័ន្ធ​គ្រឿងញៀន​បញ្ជូនទៅ​តុលាការខេត្ត​ស្ទឹងត្រែង​

908
ចែករម្លែក

ដោយ ​: ​សុខុម​/ស្ទឹងត្រែង ​៖ ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវបាន​មន្ត្រី​អនុវត្ត​ច្បាប់ នៃការិយាល័យ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន កាលពី​ថ្ងៃទី​១២​ ខែកញ្ញា​ឆ្នាំ​២០១៨​។

ប្រតិបត្តិការ​នោះ​ធ្វើឡើង​នៅ​ចំណុច​មុខ​សាលាខេត្ត ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចាប់យក​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ក្រាម​ពណ៌​ស​ថ្លា (ICE) ចំនួន ០១​កូន​ថង់​តូច សរុប​ទម្ងន់ ០,២​ក្រាម ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់​ ៖
១- ឈ្មោះ ឆុន ធា​រិ​ទ្ធិ ភេទប្រុស អាយុ១៥​ឆ្នាំ មុខរបរសិស្ស ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​/​ខេត្តស្ទឹងត្រែង​។
២- ឈ្មោះ ឃឿន កែវ​រស្មី ហៅ ម៉ី ភេទ​ប្រុស អាយុ២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។ តាម​ចម្លើយសារភាព របស់​ឈ្មោះ ឃឿន កែវ​រស្មី ហៅ ម៉ី នៅ​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង០៨ និង០០​នាទី មន្ត្រី​អនុវត្ត​ច្បាប់នៃការិយាល័យ​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បន្តទៅ​ឆែកឆេរ​លំនៅដ្ឋាន​របស់​ឈ្មោះ រស់ ស៊ីវ​ត្ថា ហៅ ម៉ៅ រកឃើញ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ក្រាម ពណ៌​ស​ថ្លា​(ICE) ចំនួន ០២​កូន​ថង់​តូច សរុប​ទម្ងន់ ០៧,៤៦​ក្រាម ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ រស់ ស៊ីវ​ត្ថា ហៅ ម៉ៅ ភេទប្រុស អាយុ២៧​ឆ្នាំ  មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​/​ខេត្តស្ទឹងត្រែង​។​

ករណី​ខាងលើ​កម្លាំង​ជំនាញ់​កំពុង​កសាង​សំណុំរឿង និង​ជនសង្ស័យ​បញ្ជូនទៅ សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម