ថ្ងៃទី​១៤ ខែកញ្ញា ២០១៨

1099
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​តែង​មិនបាន​ផល​ដូច​ជាទី​ពេញចិត្ត ឡើយ ហើយ​បើ​បាន​ច្រើន​បំផុត​ត្រឹម​៤០​ភាគរយ​ឃើញថា​គាប់ប្រសើរ​ហើយ​។ ដូច្នេះ​ទោះ​ធ្វើ​អ្វី ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​មើល​ឱ្យបាន​ច្បាស់លាស់​និង​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​នឹង​ទទួលបាន​ផល​ល្អៗ​ជាង​អាក្រក់​ជាក់​ជាពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែ ប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ការរីកលូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ម្តង​ល្អូកល្អិន​ម្តង​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ត្រូវមាន​ការប្រុងប្រយ័ត្ន​ព្រោះថា​ដំណើរ​ជីវិត មានការ​ប្រែប្រួល​ប្តូរផ្លាស់​ច្រើន​ជួន​កាលពី​ល្អ​សោះ​ប្រែជា​មក​អាក្រក់​ដែល​ក្នុងនោះ​មាន​ទាំង​ការងារ​និង​ការ​រាប់អាន​មនុស្ស​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការ រក​ផល​ចំណូល​ទោះ​មិន​ជួប​ការលំបាក​ដូច​សព្វមួយដង​ពិតមែន​ក្តី​តែ​ចូរ​ប្រយ័ត្ន​មានការ​រំលោភ បំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​ណាស់ដែរ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហើយ​ធ្វើ​អ្វី​ក៏ តែង​ជឿនលឿន​គួរសម​ដែរ​។ ការរស់នៅ​ក្នុងផ្ទះ​សម្បែង​កើត​ការប្រទាំងប្រទើស​ប​ន្តិ​ច​ពិសេស ស្ត្រី​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឡើង​ព្រោះតែ​ការធ្វេសប្រហែស​ក្នុង​រឿង​អ្វីមួយ​។ ចំណែក​អ្នក​ប្រ កប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ជួញ​ឆ្ងាយ ទៀតសោត​ក៏​ហុច​ផ្លែផ្កា​និង​មាន​ភាព​សុខដុម​ល្អ​គួរសម​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ពិសេស​ស្ត្រី​ពេលនេះ​ឲ្យ​ប្រយ័ត្ន​ក្រុម​បុរស​ព្រាននារី​បន្តិច​ព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់ដែរ​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នា​ថ្ងៃនេះ​ត្រូវ​រែកពន់​ភាពលំបាក​និង​ស្មុគស្មាញ​ច្រើនតែ​យ៉ាងណា​បើ​លោកអ្នក អត់ធ្មត់​តស៊ូ​រើ​មានៈ​នោះ​ក៏​តែង​ទទួលជោគជ័យ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ និង​ស្រួល​មិន​ស្រួល​ត្រូវចំ​ណា​យក​ម្លាំ​ឥតអំពើ​ថែមទៀត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ មាន​សុ​វត្តិភាព​ល្អ​តែ​ពេល​ត្រឡប់មកវិញ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​ជាការ​ល្អ​បំផុត​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​ពេញទី​បាន​ហើយ ពីព្រោះថា ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​គ្រាន់​កក់ក្តៅ​។ ក្រៅពីនេះ​បើ​លោកអ្នក​ខ្លះ​ជួប​បញ្ហា​រឿង​រាវ​ដោះ ស្រាយ​មិន​ចេញពី​បញ្ហា​អ្វីមួយ​ពេលនេះ​អាចមាន​វិធី​សម្រាប់​ការរក​ច្រកចេញ​ទៀតផង​។ ចំពោះ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ចំណូល​ប៉ុន្តែ​ការចំណាយ​មាន​ខ្ពស់​និង​ធូរ​ណាស់​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​ឈាន ដល់​ផ្លូវបំបែក​ណាមួយ​ព្រោះតែ​ជម្លោះ​វិវាទ​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា ហើយ​បើ​ទោះ​ចាប់​កាន់ កិច្ចការ​អ្វី​ក៏​តែង​ផ្តល់​ក្តី​ចម្រើន​លូតលាស់​និង​ហុច​ផល​ល្អៗ​មកវិញ​ច្រើន​គួរសម​។ ទោះបី​យ៉ាង ណា​លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចងចាំ​ពាក្យចាស់​ថា​កុំ​គប្បី​មានចិត្ត​លោភលន់​ដោយ​ចង់​មាន ចង់បាន​មិន​ប៉ាន​ប្រមាណ​ខ្លួន​ប្រយ័ត្ន​កើតជា​រឿង​អាច​ខាតបង់​លាភសក្ការៈ​វិញ​ពុំខាន​។​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រក​ផល​កម្រៃ​គ្រប់គ្រាន់​ចិញ្ចឹម​គ្រួសារ​គ្រាន់​ធូរ​ទៅរួច​។​

រីឯ​ស​ម្ព័​ន​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ដោយ​អាច​កើត​តែជម្លោះ​វិវាទ​ផង​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ នា​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងការ​ប្រកបការងារ​មានការ​ចម្រើន លូតលាស់​ទៅមុខ​ជា​សន្សឹមៗ​ដូច​សព្វមួយដង​តែ​យ៉ាងណា​ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ការកើត​ជម្លោះ វិវាទ​ព្រោះតែ​ជឿ​សម្តី​ក្រុម​មន​ស្ស​អុជអាល​ឱ្យ​ក្តៅក្រហាយ​ក្នុង​រឿង​អ្វីមួយ​បន្តិច​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ ទៀតសោត​ជួបតែ​ភាព​រកាំរកូស​យាយី​។ ការធ្វើដំណើរ​ទៅ​ទិសឧត្តរ​ឱ្យ​យ័​ត្ន​ក្រុមមនុស្ស​បៀត បៀ​ន​យាយី​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចូល​និយាយ​ដល់​ចាស់ទុំ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នាពេលនេះ​លោកអ្នក​គប្បី​ជ្រើសរើស​ថ្ងៃ​ល្អ​សម្រាប់​ប្រកបការងារ​សំខាន់ ឬ​សម្រេច​ធ្វើ​អ្វីមួយ​ព្រោះថា​តែង​ជួយ​ឱ្យ​សម្រេច​ផល​នោះ​ខ្ពស់ជាង​ធម្មតា​និង​ពិសេស​មាន​ក្រុម មនុស្ស​តែង​ជួយ​ជ្រោមជ្រែង​ទៀតផង​។​សម្រាប់​យីអ៊ុន​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទាំង​ស្ត្រី បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប ផងដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មិនសូវ​រលូន​ល្អ​ទេ​គឺ​តែងមាន​ទំនាស់​ពាក្យ សម្តី និង​មានរឿង​រាវ​ចូលមក​អុកឡុក​នាំ​ឲ្យ​ខ្វាយខ្វល់​ច្រើន​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ ដោយសារ​ថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក ណាត់​គូស្នេហ៍​ណាត់ជួប​គ្នា​អ្វីមួយ​ពីព្រោះថា​ងាយ​កើត​ជម្លោះ​វិវាទ​ណាមួយ​ណាស់ដែរ​។ ការប្រកបការងារ​មាន​ក្រុមមនុស្ស​ទើស​ទែង​ច្រើន​ពិសេស​ប្រយ័ត្ន​ការជួយ​យកអាសារ​គេ​បែរជា​មានទោស​ទៅវិញ​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រួវ​ធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់ បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រួវ​មកដេក​សោកស្តាយ​។​

​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មាន​បញ្ហា​អ្វី​កុំ​យក​កំហឹង​ទល់​កំហល់​ឲ្យ​សោះ​ប្រយ័ត្ន​កើតជា​ជម្លោះ វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ប្រកប​កិច្ចកា​ងារ​សំខាន់​និង​ពិសេស​អាច​ចុះ​ប្រ កប​ការងារ​អ្វីមួយ​បាន​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គូរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​ក្រុមមនុស្ស​ចាំ​បោកប្រាស់​ក៏មាន​ច្រើន​ដែរ​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ចូរ​កុំ​មាត់ឥតគម្រប​ឬ​និយាយ​មិន​កោតក្រែង​ចំពោះ​គ្នា​ព្រោះ​នោះ​នាំ​តែ​រឿងរ៉ាវ​ឈ្លោះប្រកែក​គ្នា​មិនចេះចប់​ប៉ុណ្ណោះ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នា​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​សន្សឹមៗ​និង​ប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​ផល អាក្រក់​ពិតជា​យាយី​ទៀតហើយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន ដូច្នេះ​ត្រូវ​រក្សា ភាពស្ងប់ស្ងាត់​ទើប​ចៀសផុត​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំ រ​កូ​សឥត​សូវ​ស្បើយ​នោះឡើយ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​អាច​ទទួលរង​ផល​លំបាក​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ដោយ​ក្នុងនេះ​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​ទាំង​នៅ​ពី​ចម្ងាយ​និង​នៅក្បែរ​ខ្លួន​ផង​។ ចំពោះ​បើជា​អ្នក​ប្រ កប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ត្រូវ​ចេះ​សន្សំទ្រព្យ​ល្អិតល្អោច​ឡើងទៅ​កុំ​ខំ​ប្រមូល​តែ​ទ្រព្យ​ធំ​ព្រោះ​ថ្ងៃនេះ​សម្បូរ​តែ​ទ្រព្យ​ល្អិតល្អោច​ប៉ុណ្ណោះ​។

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម