អ្នកវិទ្យាសាស្ត្រ​អ៊ីតាលី​គ្រោង​មក​ធ្វើការ​វះ​កាត់ត​ក្បាល​អ្នកជំងឺ​នៅ​ចិន​

1443
ចែករម្លែក

គ្រូពេទ្យ​វះកាត់​សរសៃប្រសាទ​អ៊ីតាលី លោក សឺ​ជី​អូ កា​ណា​វើ​រ៉ូ ត្រៀមខ្លួន​ពង្រីក​ជើងមេឃ​នៃ​វិទ្យាសាស្ត្រ​សុខាភិបាល និង ធ្វើតេស្ត​ដែន​កំណត់​នៃ​ក្រមសីលធម៌ ខណៈដែល​គម្រោង​ការវះកាត់​ត​ក្បាលមនុស្ស​របស់គាត់​ចូលមក​ដល់​ដំណាក់កាល​ចុងក្រោយ​។​

​គម្រោងការ​ដ៏​មហិច្ឆតា ដែល​គេ​ស្គាល់​ថា គម្រោងការ​ឋានសួគ៌ ត្រូវគេ​រំពឹងថា​នឹងធ្វើ​ឡើង​នៅ​ខែធ្នូ ឆ្នាំ ២០១៧​។​

​ពីរ​ឆ្នាំមុន នៅពេល​សាស្ត្រា​ចា កា​ណា​វើ​រ៉ូ​ប្រកាស​ជា​លើកដំបូង​នូវ​គម្រោងការ​នេះ​ដល់​ពិភពលោក​បានដឹង សហគមន៍​វិទ្យាសាស្ត្រ​ចោទ​ជា​មន្ទិល​យ៉ាងខ្លាំង​ចំពោះ​ទ្រឹស្តី​នេះ​។ ក៏ប៉ុន្តែ អ្នកស្រាវជ្រាវ​វេជ្ជសាស្ត្រ និង វេជ្ជបណ្ឌិត​រាប់ម៉ឺន​នាក់​នៅ​ជុំវិញ​ពិភពលោក​កាន់តែ​រំភើប​ចង់ដឹង​ចង់ឃើញ​មហិច្ឆតា​របស់​គ្រូ​ពេទ្យវះកាត់​ផ្នែក​សរសៃប្រសាទ​នេះ ហើយ​ឥឡូវនេះ​គម្រោងការ​ឋានសួគ៌​ទំនង​ជិត​ក្លាយជា​ការពិតហើយ​។​

​ការវះកាត់​រំពឹង​ធ្វើឡើង​នៅ​ប្រទេស​ចិន ដោយ​ក្រុមគ្រូពេទ្យ​វះកាត់​មួយក្រុម ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត សៀវ​ពីង រិ​ន ដែល​លោក​សាស្ត្រាចារ្យ​កា​ណា​វើ​រ៉ូ​ន​នឹង​ធ្វើជា​ជំនួយការ​៕

​ការវះកាត់​ត​ក្បាលមនុស្ស​នឹងធ្វើ​ឡើង​នៅ​ខែធ្នូ ២០១៧ ក្នុងប្រទេស​ចិន​

ទីតាំងផ្សាយពាណិជ្ជកម្ម