ប្រទះឃើញ​សព​បុរស​ម្នាក់​ស្លាប់​ក្នុង​វាលស្រែ សង្ស័យ​ករណី​វាយ​ប្លន់​យក​ម៉ូតូ​

884
ចែករម្លែក

​ដោយ : គ្រី សម្បត្តិ​/​ភ្នំពេញ ៖ ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​កណ្តាល​វាលស្រែ សង្ស័យ​ជា​ករណី​វាយ​ប្លន់​យក​ម៉ូតូ នា​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅតាម​ផ្លូវ​បេតុង​ភូមិ​កប់​គង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ខាងលើ​មិនទាន់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ស្លៀកខោ​ខ្លី​ពណ៍​ខៀវ​និង​ពាក់អាវ​ផ្កា​ដៃ​វែង​ពណ៍​ប្រផេះ​ ហើយ​មាន​ស្នាម​អា​រក​និង​ចាក់​សម្លាប់ ។ ​ចំណែក​នៅលើ​ផ្លូវត្រង់​ក​ន្លែ​ង​ដែល​កើតហេតុ​ដំបូង មាន​មួកសុវត្ថិភាព​របស់​ម​នុស្ស​ប្រុស​១​និង​ស្រី​១​ព្រមទាំង​មាន​ឈាម​ផងដែរ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​មានការ​ភ្ញាក់ផ្អើល​មាន​កម្មករ​១​ក្រុម​បាននាំគ្នា​ដើរ​ចេញពី​ផ្ទះជួល​នៅក្នុង​ភូមិ​កប់​គង​ ដើម្បី​ទៅធ្វើ​ការ​រោងចក្រ ។​ លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ​ បាន​ប្រទះឃើញ​មាន​ឈាម​និង​មួកសុវត្ថិភាព​២នៅ​រប៉ាត់រប៉ាយ​នៅលើ​ផ្លូវ​។​ ដោយមាន​ការសង្ស័យ​បាននាំគ្នា រកមើល​ស្រាប់តែ​បាន​ប្រទះឃើញ​សាកសព​បុរស​ខាងលើ​ ដេកស្លាប់​នៅលើ​វាលស្មៅ​ទើប​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ និង​នគរបាល​ភ្លាមៗ​តែម្ដង​។​

​បន្ទាប់មក​នគរបាល​ប៉ុស្តិ៍​ចុះទៅ​កាន់​ទីនោះ​ភ្លាមៗ​ដែរ ​ហើយ​មិនទាន់​ដឹងថា​ជា​ករណី​អ្វី​ពិតប្រាកដ​នៅឡើយ ប៉ុន្តែ​បើតាម​ការសន្និដ្ឋាន​ដំបូង​សង្ស័យថា​ ជនរងគ្រោះ​ស្លាប់​ដោយសារតែ​អំពើ​ឃាតកម្ ម​ព្រោះ​សព​មាន​ស្នាម​អា​រក​និង​ចាក់​សម្លាប់ ហើយ​នគរបាល​ប៉ុស្តិ៍​បាន​រាយការណ៍​បន្តទៅ​កាន់​ការិយាល័យ​បច្ចេកទេស ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម