ពី​ជាងកាត់ដេរ​ទៅជា​អ្នកចេញ​ម៉ូត​សម្លៀកបំពាក់​

1776
ចែករម្លែក

អ្នក​រៀបរៀងៈ​ចាប់ពី​សប្តាហ៍​នេះ​តទៅ យើង​សូម​រៀបចំ “​ផ្នែក​រឿងនិទាន​ចិន​” ជូន​លោកអ្នក​សម្រាប់ ឧទ្ទេសនាម​អំពី មាគ៌ា​អភិវឌ្ឍន៍​ចិន​កំណែទម្រង់​ចិន ជំនឿ​ទុកចិត្ត​លើ​ខ្លួន​ផ្នែក​វប្បធម៌​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ចលនា​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុក រលួយ​យុទ្ធសាស្ត្រ​កាត់បន្ថយ ភាពក្រីក្រ និង​ការច្នៃប្រឌិត​របស់​មហា​ជន​ក្នុង ប្រទេស​ចិន​ជាដើម ដើម្បី​ធ្វើឱ្យ​ពិភពលោក​ទាំងមូល មានការ​យល់ដឹង​កាន់ តែ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​អំពី ប្រទេស​ចិន​តាមរយៈ​ការនិទាន​រឿង អំពី​ប្រជាជន​សាមញ្ញ​របស់​ប្រទេស​ចិន ។​

​នៅពេល​មាន​អាយុ​១៩​ឆ្នាំ លោក សៀ សុង​លីន បាន​ចាក​ចេញពី ស្រុកកំណើត ហើយ​ធ្វើដំណើរ ជាមួយ​ញាតិ​ម្នាក់​ទៅដល់​ឃុំ​ជឺ​លី​ស្រុក​ហ៊ូ​ចូ​វ ខេត្ត​ជឺ​ជាំ​ង ។ លោក​បានធ្វើការ​ជាជាង កាត់ដេរ​ម្នាក់​ក្នុង​រោងចក្រ​កាត់ដេរ ។ កាលនោះ អាវ​ក្មេង​មួយឈុត​មានតម្លៃ តែ​រាប់សិប​យ័ន​ប៉ុណ្ណោះ តែ​លោក អាច​បាន​លុយ​៥​យ័ន ។​

​ឃុំ​ជឺ​លី​ជា​កន្លែង​ល្បីឈ្មោះ ក្នុងប្រទេស​ចិន ដោយមាន​រោងចក្រ ផលិត​សម្លៀកបំពាក់​ក្មេង​តូច ធំ​ចំនួន​ជាង ៨.០០០ ។ ប៉ុន្តែ​រោងចក្រ​កាត់ដេរ​នៅ ទីនោះ​ភាគច្រើន​ជា​រោងចក្រ​កែច្នៃ និង​ផលិត សម្លៀកបំពាក់​ឱ្យគេ ដែលមាន ន័យ​ថា រោងចក្រ​ផលិត​សម្លៀកបំពាក់​ហើយ​ដាក់​ម៉ាក​របស់ ក្រុមហ៊ុន​គេ តែ គ្មាន​ម៉ាក​របស់ខ្លួន ហើយក៏​មិនដែល ធ្វើ​ការចេញ​ម៉ូត​សម្លៀកបំពាក់​នៅឡើយ ។ លោក​បាន​បញ្ជាក់ថា យើង​បាន ផលិត​សម្លៀកបំពាក់​ច្រើន តែ​បាន ចំណេញ​តិចតួច ។ រោងចក្រ​ផលិត សម្លៀកបំពាក់​គ្រាន់តែ​អាច​បាន​ផល ចំណេញ​ប្រហែល​១៥​ភាគរយ តែ ចំណេញ​ជាង​៨០​ភាគរយ​នោះបាន​ត្រូវ យកទៅ​ដោយ​ក្រុមហ៊ុន​ចេញ​ម៉ូត និង ក្រុមហ៊ុន​លក់ដូរ ។​

​ប៉ុន្មាន​ឆ្នាំនេះ រោងចក្រ​ដែល លោក​ធ្វើការ​នោះបាន​ទិញយក​គ្រឿង បរិក្ខារ​ស្វ័យប្រវត្តិ​ធំ​មួយចំនួន ។ ចំនួន កម្មករ​ក្នុង​រោងចក្រ​បាន​ត្រូវ​កាត់បន្ថយ មួយ​ភាគបី តែ​ប្រសិទ្ធភាព​ផលិតកម្ម​បែរជា​កើនឡើង ច្រើនដង ។ ក្រោម ស្ថានភាព​បែបនេះ លោក សៀ សុង​លីន ក៏បាន​បាត់បង់​ការងារ​ធ្វើ​របស់ខ្លួន​ដែរ ។​
​ ​
​លោក​បន្តទៀតថា ក្រោយពី ខ្ញុំ​ចាក​ចេញពី​រោងចក្រ​នោះ ខ្ញុំ​បាន​យល់ ច្បាស់​ថា បើ​ចង់បាន​លុយ​ច្រើន ហើយ បានការ​រីកចម្រើន​ផ្ទាល់ខ្លួន ខ្ញុំ​ត្រូវតែ ទៅធ្វើ​ការងារ​ផ្សេង ។ ដូច្នេះ​លោក សម្រេចចិត្ត​ទៅ​រៀនសូត្រ​អំពី​ការធ្វើ​គំរូ និង​ចេញ​ម៉ូត​សម្លៀកបំពាក់​នៅ​សាលា សម្លៀកបំពាក់​ក្រុង​ស៊ូ​ចូ​វ ។​

​សព្វថ្ងៃ លោក​បាន​ក្លាយជា​អ្នក រចនា​ការចេញ​ម៉ូត​សម្លៀកបំពាក់​ក្មេង​មួយរូប​របស់​ក្រុមហ៊ុន សេ​ម្លៀ​ក​បំពាក់ ក្មេង​ល្បីឈ្មោះ​មួយ​ហើយ ។ ជា​រៀង រាល់​ខែ លោក​ត្រូវតែ​ចេញ​ម៉ូត​សម្លៀក បំពាក់​ក្មេង​ជាង​៦០​ឈុត ដើម្បី​យកទៅ ផ្សាយ​លក់​តាម​ទីផ្សារ ។ ខោអាវ​ដែល ចេញ​ម៉ូត ដោយ​លោក​នោះ​ត្រូវ​លក់​តាម ទីផ្សារ​ក្នុងតម្លៃ​រាប់រយ​យ័ន ដែល​លោក​អាច​ទទួលបាន​ចំណូល រាប់សិប​ដង​ធៀប នឹង​ចំណូល​ពីមុន ។​

​កាលពីមុន ក្រុម​អ្នកចេញ​ម៉ូត សម្លៀកបំពាក់​នៅ​ឃុំ​ជឺ​លី​មាន​ចំនួន​មិន ដល់​៤០​ក្រុម តែ​បច្ចុប្បន្ន បាន​កើនឡើង ដល់​ជាង​៥០០​ក្រុម​ហើយ ។ ដើម្បី​ផ្តល់ ការគាំទ្រ​ដល់​សហគ្រាស​ផ្សេងៗ​ក្នុង ការពង្រឹង​សមត្ថភាព​ចេញ​ម៉ូត​និង ពង្រីក​កិច្ចការ​អាជីវកម្ម​តាម​ទីផ្សារ​សាលា​រដ្ឋបាល​ឃុំ​ជឺ​លី​បាន បណ្តាក់ទុន វិនិយោគ​៥០​លាន​យ័ន ដើម្បី​សាងសង់ មជ្ឈមណ្ឌល​ចេញ​ម៉ូត​សម្លៀកបំពាក់ មជ្ឈមណ្ឌល​ពិនិត្យ​គុណភាព និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អេឡិចត្រូនិក ហើយ​បាន​ផ្តួចផ្តើម ឱ្យ​បង្កើត​សមាគម​អ្នក ចេញ​ម៉ូត​សម្លៀកបំពាក់​ក្មេង ៕​