SpaceX ប្រកាស​ផែនការ​បញ្ជូន​អ្នកទេសចរ​ទៅកាន់​ឋាន​ព្រះ​ចន្ទ​

794
ចែករម្លែក
  • 7
    Shares

ក្រុមហ៊ុនSpaceXកាលពីថ្ងៃព្រហស្បតិ៍ទី១៣កញ្ញា បានប្រកាសផែនការថ្មីមួយគឺបញ្ជូនអ្នកទេសចរទៅជុំវិញឋានព្រះចន្ទ ដោយប្រើរ៉ុក្កែតBig Falcon Rocket (BFR) ជាយានដែលផលិតឡើងសំរាប់បញ្ជូនមនុស្សទៅទីអវកាស។

ក្រុមហ៊ុនបាននិយាយតាមទ្វីតធឺថា” SpaceXបានចុះហត្ថលេខាជាមួយអ្នកដំណើរឯកជនម្នាក់ជាលើកដំបូងដើម្បីបង្ហោះទៅកាន់បរិយាកាសជុំវិញព្រះចន្ទ​តាមយានBFR ។វាជាជំហានសំខាន់ដំបូងឆ្ពោះទៅកាន់ការនាំមនុស្សគ្រប់គ្នាដែលចង់ធ្វើដំណើរទៅទីអវកាស”។

តាមពិតវាមិនមែនជាលើកដំបូងទេ ដែលក្រុមហ៊ុននៅកាលីហ្វ័រញ៉ាដឹកនាំដោយសហគ្រិនElon Musk បានអួតអាងអំពីផែនការបញ្ជូនអ្នកទេសចរទៅជុំវិញព្រះចន្ទ។

កាលពីខែកុម្ភៈឆ្នាំ២០១៧ SpaceXបានប្រកាសថាខ្លួននឹងបញ្ជូនអ្នកទេសចរអវកាស២នាក់ដំបូងក្នុងលោកទៅជុំវិញព្រះចន្ទនៅចុងឆ្នាំ២០១៨។ទោះជាយ៉ាងណា ក្រុមបាននៅស្ងៀមអំពីផែនការនេះនៅប៉ុន្មានខែមកនេះ ដោយឈ្មោះនិងអត្តសញ្ញាណទេសចរ២នាក់នេះមិនត្រូវបានបញ្ចេញទេ៕ដោយ:វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម