​តុលាការ​ខេត្តកណ្តាល​ផ្តន្ទាទោស​១២​ឆ្នាំ​រឿង​កូន​កាប់សម្លាប់​ឪពុក​ដោយសារ​លុយ​៣.០០០​រៀល

829
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​កណ្តាលៈ​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែកញ្ញា​នេះ​តុលាការ​ខេត្តកណ្តាល​បាន​បើកសវនាការ​សំណុំរឿង​កូន​កាប់សម្លាប់​ឪពុក​ដោយសារ​លុយ​៣.០០០​រៀល​ត្រូវ​តុលាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​១២​ឆ្នាំ​។​

ក្នុង​សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ផូង វណ្ណ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក គឹម ម៉េង លោក​អ៊ី​សុវណ្ណ ជា​ចៅក្រម​ប្រឹក្សា និង​លោក សេង រិទ្ធី ជា​តំណាង​អយ្យការ​។

​ជនជាប់ចោទ​ឈ្មោះ ឃុ​ត ច​ន្នី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ​ល្វា​សរ​កណ្តាល​ឃុំ​ល្វា​សរ​ស្រុក​ល្វាឯម​ខេត្តកណ្តាល​ត្រូវបាន​លោក​គឹម​រ័ត្ន​ណារិន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ បានសម្រេច​ចេញ​ដីកាឃុំខ្លួន ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន ។

​តុលាការ​ខេត្តកណ្តាល​ផ្តន្ទាទោស​១២​ឆ្នាំ​រឿង​កូន​កាប់សម្លាប់​ឪពុក​ដោយសារ​លុយ​៣.០០០​រៀល​

​ករណីនេះ កូន​បាន​លើកដៃ​កាប់សម្លាប់​ឪពុក​ខ្លួនឯង ដោយសារ​ខឹង​បាត់​លុយ​៣០០០​រៀល ពីបទ​”​ឃាតកម្ម​” ប្រព្រឹត្ត​នៅ ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។

​សូមបញ្ជាក់ថា ហេតុការណ៍​កាប់សម្លាប់​យ៉ាង​សាហាវឃោរឃៅ​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦៖៣០​នាទី នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ឈ្មោះ ឯម សារឿន ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម ខេត្តកណ្តាល​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម