អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ទូទាំងប្រទេស​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​

2240
ចែករម្លែក
  • 2
    Shares

(​ភ្នំពេញ​)៖ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ជម្រុញ​ឲ្យ​នគរបាល​ប៉ុស្តិ៍​នៅ​ទូទាំងប្រទេស​ធ្វើ​ម៉េច​ខិតខំ​​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ សហការ​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​និង​ផ្តល់​សេវាសាធារណៈ​ឲ្យ​បាន​លឿន​រហ័ស​​ដែល​អាចធ្វើ​ទៅបាន​ជូន​ប្រជាពលរដ្ឋ ហើយ​ខិតខំ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​។
​ ​
​ការ​ជម្រុញ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ដក​ស្រង់​បទពិសោធន៍​បឋម​ការ​អនុវត្តន៍​ការងារ​នគរ​​បាល និង​សហគមន៍​នៅ​ខេត្តបាត់ដំបង ខេត្តក្រចេះ និង​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧​នៅ​អគ្គស្នងការ​​នគរបាលជាតិ ដោយមាន​ការចូលរួម​ពី​ស្នងការ ស្នងការរង នៅតាម​បណ្តា​ខេត្ត រាជធានី ខេត្ត និង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​។​
​ ​
​គោលបំណង នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ស្រង់​បទពិសោធន៍​ល្អៗ ពី​ការអនុវត្តន៍​សកម្មភាព​ជាក់ស្តែង​របស់​នគរ​បាល នៃ​ខេត្ត​គោលដៅ​ទាំងបី ខេត្តបាត់ដំបង ខេត្តក្រចេះ និង​ខេត្តព្រៃវែង ដែល​បាន​អនុវត្ត​ការងារ​នគរបាល និង​សហគមន៍​ក្នុង​រយៈពេល​កន្លងមក និង​ស្តាប់​ការចូលរួម​មតិយោបល់​របស់​នគរ​បាល​ពី​រាជធានី និង​ខេត្ត​ផ្សេងៗ​៕​ដោយ​៖​មុនី​រ័ត្ន​


​ ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ