អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​សភា​អឺរ៉ុប​

1674
ចែករម្លែក
  • 396
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សភា​សហភាព​អឺរ៉ុប បានអនុម័ត​សេចក្ដីសម្រេច ស្ដីពី​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ជាពិសេស​ករណី​លោក កឹម សុខា នៅក្នុង​កិច្ចប្រជុំ​សភាពេញអង្គ​កា​លពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នា​២០១៨​។ សេចក្ដីសម្រេច​នេះ នឹង​ឈានទៅ​ជំរុញ​ឲ្យ​គណៈកម្មការ​សហភាព​អឺរ៉ុប ដែលមាន ២៨ ប្រទេស ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​លោក កឹម សុខា និង​ផ្ដល់​នីតិសម្បទា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ដំណើរការ​ឡើងវិញ និង​ផ្តល់​សម្បទា​ឲ្យ​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​ទាំង ១១៨​នាក់​មាន​សិទ្ធិ​ធ្វើ​នយោបាយ ដូច​ប្រក្រតី​បាន​វិញ​។​

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា (រូប: ខ្លីៗ)

​ជាការ​ឆ្លើយតប​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា នេះ​ថា ការលើកឡើង​នេះ គ្រាន់តែ​ជា​អារម្មណ៍ ឬ​ជា​បំណង​តែប៉ុណ្ណោះ មិនមែនជា​ច្បាប់ទម្លាប់​នោះទេ​។ ហើយ​នេះ​ជា​រូបភាព នៃ​ការប្រជុំ​សភា​សហព័ន្ធ​អឺរ៉ុប មិនមែនជា​ការរៀបចំ​ដែល​គេ​ហៅថា​ជា​ច្បាប់​នោះទេ​។ ប៉ុន្តែ​ប​ការលើកឡើង​នេះ វា​ផ្តល់ឱកាស​ឲ្យ​ភាគី​កម្ពុជា និង​សហភាព​អឺរ៉ុប ជាពិសេស​សភា​អឺរ៉ុប មានឱកាស​ក្នុង​ការជជែក​គ្នា​ក្នុងការ​ស្វែងរក​មូលដ្ឋាន នៃ​ការពិត​។​

​លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា “​ការលើកឡើង​នេះ ជា​ឱកាស​សម្រាប់​កម្ពុជា​នៅតែ​បន្ត​ការពន្យល់​ក្នុង​កិច្ច​ព​ន្លឿ​ន​នីតិរដ្ឋ​នៅ​កម្ពុជា ដើម្បី​សម្រួល​ឲ្យ​ដំណើរការ​ប្រជាធិបតេយ្យ និង​គ​ន្លាត​ផលប្រយោជន៍​រវាង​កម្ពុ​ជា ក៏ដូចជា​សហគមន៍​អឺរ៉ុប​ដែរ​។ ការលើកឡើង​របស់​ស​មា​ជិ​ក​សភា​អឺរ៉ុប គ្រាន់តែ​ជា​បំណង និង​អារម្មណ៍​របស់​សភា​អឺរ៉ុប​ទេ​។ ហើយ​វា​ជា​ឱកាស​ក្នុងការ​ជជែក​គ្នា ពីព្រោះ​អឺរ៉ុប និង​កម្ពុជា ជា​ភាគី​ដៃគូរ​ពិភាក្សា ក៏ដូចជា​ដៃគូរ​អភិវឌ្ឍន៍ ដែលមាន​ទិសដៅ​ដូចគ្នា ឆ្ពោះទៅរក​ប្រជាធិបតេយ្យ​ចេញពី​ប្រជាពលរដ្ឋ​ពិតប្រាកដ និង​ប្រសិទ្ធភាព ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ប្រឹង​ប្រែ​ដ​ធ្វើ​ដល់​សព្វថ្ងៃ​”​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្តថា កម្ពុជា​បាន​ដើរ​ចំ​ទិសដៅ ព្រោះ​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត ប្រជាពលរដ្ឋ​បាន​រីករាយ និង​សណ្តាប់ធ្នាប់​សង្គម ក៏ដូចជា​សុវត្ថិភាព​នៅក្នុង​សង្គម ហើយ​ប្រជាពលរដ្ឋ​បានទទួល​ស្គាល់​រដ្ឋាភិបាល ដែល​កើតចេញពី​ការបោះឆ្នោត រហូត​ទៅដល់​៩០​ភាគរយ​។ នេះ​ជា​សារ​មួយ​សម្រាប់​ជម្រាបជូន​សហគមន៍​អឺរ៉ុប​ផងដែរ​។ លក្ខណៈ​ដទៃទៀត កម្ពុជា​បាន​ឯកភាព​ជាគោលការណ៍​ជាមួយ​សហគមន៍​អឺរ៉ុប កំណែទម្រង់​គ្រប់​វិស័យ​ទាំងអស់ ដើម្បី​ឲ្យ​ដំណើរ​ទៅដល់​អ្វី​ជា​គោលដៅ​រួម​រវាង​កម្ពុជា និង​អឺរ៉ុប​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម