ទិវា​ឡើង​សោយរាជ្យ នៃព្រះរាជាណាចក្រម៉ូ​រ៉ូ​កូ​

1317
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ នៃ ព្រះរាជាណាចក្រ ម៉ូ​រ៉ូ​កូ ប្រារព្ធ ទិវា ឡើង​សោយរាជ្យ របស់​ពួកគេ ដើម្បី រំលឹក​ដល់​ថ្ងៃ​ឡើង​សោយរាជ្យ នៃ ព្រះរាជា តាម​បវេណី​របស់ ម៉ូ​រ៉ូ​កូ គឺ​ព្រះបាទ មហា​ម៉េ​ដ ទី ៦ ដែលជា​តំណ និង តំណាង ឬ ជាការ​រំលឹក​ដល់​ការទទួលបាន ឯករាជភាព​របស់ ម៉ូ​រ៉ូ​កូ ពី​បារាំង និង អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ​១៩៥៦ ហើយ​ទិវា​សោយរាជ្យ នេះ ធ្លាប់ ធ្វើ​នៅ​ថ្ងៃទី ១៨ ខែ វិច្ឆិកា , ធ្វើ​នៅ​ថ្ងៃទី ៣ ខែ មីនា លុះ គឺ​ចាប់​ឆ្នាំ ១៩៩៩ ទិវា​នេះ​ធ្វើ​នៅ​ថ្ងៃទី ៣០ កក្កដា រហូតមក ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ព្រះរាជាណាចក្រ ម៉ូ​រ៉ូ​កូ គឺជា​ប្រទេស​រាជាធិបតេយ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ មាន​ផ្ទៃដី ៤៤៦.៥៥០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាហ្វ្រិក​ខាងជើង មាន ព្រំដែន​ជាប់​វាល​ខ្សាច់ សាហា​រ៉ា អាល់​ហ្សេ​រី និង អេ​ស្ប៉ា​ញ ។ ឆ្នាំ ២០១៧ ប្រជា ពលរដ្ឋ​ជាង ៣៥ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លា ។ រដ្ឋធានី គឺ​ទីក្រុង រ៉ា​បា ភាសាផ្លូវការ​របស់​ប្រទេស គឺ​ភាសា អារ៉ាប់ ទំនើប និង ភាសា ប៊ឺ​ប៊ឺ ។​
​ព្រះមហាក្សត្រ គឺជា​ព្រះប្រមុខរដ្ឋ ដែល​កាន់អំណាច​នីតិបញ្ញត្តិ និង នីតិប្រតិបត្តិ​យ៉ាង​ទូលំទូលាយ ដោយ​រួមទាំង​អំណាច​យោធា​ផង ។ រាជក្រឹត្យ​របស់​ព្រះអង្គ​មាន​អនុ​ភាពជា​ច្បាប់ ព្រះមហាក្សត្រ​មាន​សិទ្ធិ​រំលាយ​រដ្ឋសភា ដោយ​គ្រាន់តែ​ត្រូវ​ប្រឹក្សា​ជាមួយ​នាយករដ្ឋមន្ត្រី និង ប្រធាន​តុលាការ​ធម្មនុញ្ញ​។​

ប្រវត្តិសាស្ត្រ​-​អាច​ណា​ចក្រ​សាច់​ខ្លាញ់​
​ខណៈ អឺរ៉ុប បានធ្វើ ឩ​ស្សា​ហូប​និ​យក​ម្ម អាហ្វ្រិក​ខាងជើង ក៏​កាន់តែ​មានតម្លៃ​ឡើងៗ ចំពោះ​សក្តានុពល​របស់ខ្លួន​ស​ម្រា​ប់​ការធ្វើ​អាណានិគម ។ នា​អំឡុង​ដើម​ទសវត្សរ៍ ១៨៣០ បារាំង បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ប្រទេស ម៉ូ​រ៉ូ​កូ គឺ​ដើម្បី​ជា​របង​ការពារ​ព្រំដែន​ប្រទេស អាល់​ហ្សេ​រី (​ដែល​បារាំង​កំពុង​ត្រួតត្រា​) ផង និង ជាទី​តាំង​យុទ្ធសាស្ត្រ​សម្រាប់​ឆ្លងកាត់​ទៅមក​ពី​មហាសាគរ ប៉ា​ហ្វ៊ិ​ក និង មហាសាគរ ម៉េ​ឌី​ទែ​រ៉ា​ណេ ផង ។​

​ទំនាស់​ដែនដី​ជុំវិញ​តំបន់ Ceuta ក្រោម​អាណានិគម អេ​ស្ប៉ា​ញ បាន​រីក​កាន់តែ​ក្តៅ​ទៅៗ រហូត​ទីបំផុត​នៅ​ឆ្នាំ ១៨៦០ អេ​ស្ប៉ា​ញ ប្រកាសសង្គ្រាម ប្រឆាំង​បារាំង ហើយ​ទីបំផុត នៃ សង្គ្រាម​នោះ អេ​ស្ប៉ា​ញ ចំណេញ​បាន​ដី​មួយចំនួនទៀត សម្រាប់​ពង្រីក​តំបន់​អាណានិគម​របស់ខ្លួន ។ នៅ​ឆ្នាំ ១៨៨៤ អេ​ស្ប៉ា​ញ បាន​បង្កើត​រដ្ឋការ​អា​ណា​ព្យាបាល​ទៅលើ​តំបន់ឆ្នេរ​នានា នៃ ម៉ូ​រ៉ូ​កូ ។ នៅ​ឆ្នាំ ១៩០៤ បារាំង និង អេ​ស្ប៉ា​ញ បាន​ត្រួស​ត្រាយផ្លូវ​ចេញពី​តំបន់​នោះ គឺ​បារាំង មានបំណង​បង្កើត​រដ្ឋការ អាណាព្យាបាល នៅ​តំបន់ ម៉ូ​រ៉ូ​កូ ប៉ុន្តែ​ត្រូវបាន អាល្លឺម៉ង់ ជំទាស់ ដោយបាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា ហើយ​វិបត្តិ​ក៏បាន​កើតឡើង​នៅ​ឆ្នាំ ១៩០៥ រវាង​មហាអំណាច អឺរ៉ុប ទាំងពីរ​នេះ ។

​សន្និសីទ​មួយ​ត្រូវបាន​រៀបចំឡើង​នៅ​ទីក្រុង​កំពង់ផែ Algeciras នៃ ប្រទេស អេ​ស្ប៉ា​ញ ពី​ចន្លោះ​ទី ថ្ងៃទី ១៦ ខែ មករា ដល់​ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩០៦ ដែល​បាន​ដោះស្រាយ​វិបត្តិ នៃ ម​ហិ​ច្ឆ​ត្តា របស់​បារាំង ទៅលើ ម៉ូ​រ៉ូ​កូ បាន​មួយគ្រា ។ ប៉ុន្តែ​ដោយសារ ម៉ូ​រ៉ូ​កូ គឺជា​ទីតាំង​យុទ្ធសាស្ត្រ​នោះ បារាំង ចាំបាច់​ត្រូវតែ​យក អាណាចក្រ អ៊ីស្លាម មួយ​នេះ​ត្រួតត្រារ​ឱ្យ​ទាល់តែ​បាន ទើប​នៅ​ខែ មេសា ឆ្នាំ ១៩១១ បារាំង បាន​បញ្ជូន និង ដាក់ពង្រាយ​កងទ័ពរ​បស់​ខ្លួន​នៅក្នុង​ទឹកដី ម៉ូ​រ៉ូ​កូ ។ អាល្លឺម៉ង់ ឆ្លើយតប​ដោយ​ការបញ្ជូន​នាវាចម្បាំង​ទៅកាន់​ទីក្រុង​កំពង់ផែ Agadir ម៉ូ​រ៉ូ​កូ នៅ​ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ១៩១១ នោះដែរ បញ្ឆេះ​ឱ្យមាន​ភាព​តានតឹង​ផ្ទុះឡើង​ម្តងទៀត រវាង​មហាអំណាច​អឺរ៉ុប ទាំងពីរ​នេះ ដែល​អង់គ្លេស ក៏​ជា​ផ្នែក​មួយ​នៅ​ពីក្រោយ​ទំនាស់​នោះដែរ ។ ដើម្បី​ដោះស្រាយ​វិបត្តិ​ដ៏​រីក​រាលដាល​នេះ ស៊ុ​លត​ង់ ( តំណែង​ស្មើនឹង​ស្តេច ) ម៉ូ​រ៉ូ​កូ អាប់​ដែល​ហា​ហ្វ៊ី​ដ​ត្រូវបាន​តម្រូវឱ្យ​ចុះហត្ថលេខា​លើ សន្ធិសញ្ញា មួយនា​ទីក្រុង ហ្វេ​ស នៃ ប្រទេស ម៉ូ​រ៉ូ​កូ នៅ​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ១៩១២ ដោយ​ដាក់ ម៉ូ​រ៉ូ​កូ ឱ្យ​ស្ថិតក្រោម​អាណាព្យាបាល​របស់​បារាំង​ដោយ​បារាំង​បាន​ដោះដូរ​ទឹកដី​អាណានិគម​របស់ខ្លួន នៅ​តំបន់ កុង​ហ្គោ កណ្តាល (​បច្ចុប្បន្ន​សា​ធា​ធារ​ណ្ឋ កុង​ហ្គោ​) ទៅឱ្យ អាល្លឺម៉ង់ ជា​អ្នកត្រួតត្រា​វិញ ។ ចំណែក អេ​ស្ប៉ា​ញ នៅ​បន្ត​ត្រួតត្រា​លើ​តំបន់ឆ្នេរ​ខ្សាច់ សាហា​រ៉ា ខាងជើង និង ខាងត្បូង ដដែល ។ សន្ធិសញ្ញា​នេះ​ត្រូវបាន​ប្រជាជន​ម៉ូ​រ៉ូ​កូ​ថ្កោលទោស​ថា​ជាការ​ហែក​ទឹកដី ម៉ូ​រ៉ូ​កូ ទៅឱ្យ​បរទេស ។
​ផលប្រយោជន៍​ដ៏​ច្រើន​មហិមា បាន​កើតឡើង​នៅក្នុង​ដែនដី ម៉ូ​រ៉ូ​កូ ញ៉ាំងឱ្យ​បារាំង​រិត​បន្តឹង​ការត្រួតត្រា ដែលជា​ហេតុ​នាំទៅរក​ការបង្កើត​ឩ​ទ្ទាម​កម្ម​របស់​ជនជាតិ ម៉ូ​រ៉ូ​កូ ប្រឆាំងនឹង អាណានិគម​បារាំង និង ស៊ុ​លត​ង់ អាប់​ដែល​ហា​ហ្វ៊ី​ដ ដែល​ក្រោម​ការបង្គាប់បញ្ជា​របស់​បារាំង​។

​នៅ​ឆ្នាំ ១៩២១ ជនជាតិ ប៊ឺ​ប៊ឺ (​ដែលជា​អម្បូរ​ដ៏​ធំ​បំផុត​មួយ​របស់ ម៉ូ​រ៉ូ​កូ​) នៅ​តំបន់ភ្នំ រី​ហ្វ បាន​ងើប​បោះ​បោរ​ប្រឆាំង ហើយ​បង្កើតជា​សាធារណរដ្ឋ រី​ហ្វ ។ ប៉ុន្តែ​ត្រូវបាន កងទ័ព​បារាំង និង អេ​ស្ប៉ា​ញ ព្រួត​គ្នា​វាយកម្ទេច​ទៅវិញ​នៅ​ឆ្នាំ ១៩២៦ ។

​ចលនា​ឯករាជភាព
​សហរដ្ឋអាមេរិក គឺជា​ប្រមុខ​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ប្រមុខ​ដ៏​សំខាន់ ទាំង ២ ជាមួយ​អង់គ្លេស នៅក្នុង​សង្គ្រាមលោកលើកទី ២ ។ ខណៈដែល​ខ្លួន​មិនទាន់​មានអំណាច​ខ្លាំងក្លា​ដូច​អង់គ្លេស និង មហាអំណាច​ផ្សេងទៀត​នោះ ពិ​តា​ជា​មិន​ចង់ឱ្យ​មហាអំណាច​ទាំងនោះ​នៅមាន​ភាពជា​មហា អំណាច​ទៀតឡើយ នៅក្រោយ​សង្គ្រាម ព្រោះថា បើ​មហាអំណាច​ទាំងនោះ នៅតែ​ជា​មហាអំណាច​ដូច​មុន ( អាច​លើស​មុន ) សង្គ្រាម​ទៀត​នោះ ទឹកមាត់ អាមេរិក នឹងមិន​ប្រៃ​ឡើយ ហើយក៏​នឹង​គ្មាន​ឱកាស​ពង្រីក​អំណាច​រប​ស់​ខ្លួន​ដែរ ទើប​អាមេរិក តែងតែ​ព្យាយាម​បង្កើត ឬ គាំទ្រ ជាសម្ងាត់ ( ឬ ដោយ​ចេញមុខ ) ចំពោះ​ចលនា​ឯករាជភាព នៃ បណ្តា​ប្រទេស​ក្រោម​អាណានិគម​នានា ។ ដោយមាន​ការគាំទ្រ​ជាសម្ងាត់​ពី​សហរដ្ឋអាមេរិក នៅ​ឆ្នាំ ១៩៤៣ គណបក្ស Istiqlal Party (​គណបក្ស​ឯករាជភាព​) ត្រូវបាន​បង្កើតឡើង ដោយបាន​ផ្តល់​ជា សំខាន់​នូវ​ភាពជា​អ្នកដឹកនាំ និង ចលនា​ជាតិនិយម ។​

​កាលដែល​បារាំង​ចូល​ត្រួតត្រា ម៉ូ​រ៉ូ​កូ នោះ ស៊ុ​លត​ង់ មហា​ម៉េ​ដ​ទី ៥ បាន​ជំទាស់​ជាដាច់ខាត ហើយ​ទីបំផុត ស៊ុ​លត​ង់ មហា​ម៉េ​ដ​ទី ៥ ត្រូវ​បារាំង​ចាប់​និរទេស​ទៅ ម៉ា​ដា​ហ្កា​ស្កា ។ ពី​ក្រៅប្រទេស​មក នៅ​ឆ្នាំ ១៩៥៣ អតីត ស៊ុ​លត​ង់ មហា​ម៉េ​ដ​ទី ៥ បាន​បញ្ចេញ​សកម្មភាព​ប្រឆាំង ទៅនឹង​ការធ្វើ​អាណានិគម​លើទឹក​ដី ម៉ូ​រ៉ូ​កូ ពី​សំណាក់ បារាំង និង អេ​ស្ប៉ា​ញ​សា​ជាថ្មីទៀត ដែលនាំឱ្យ​ចលនា​តស៊ូ​ជាតិនិយម​ក្នុងប្រទេស​កាន់តែ​មាន​ឥទ្ធិពល ខ្លាំង​ទៅៗ​នៅក្នុង​ចិត្តគំនិត និង សង្គម ម៉ូ​រ៉ូ​កូ រហូត​ឈានទៅដល់​ផ្ទុះ​អំពើរ​ហិង្សា​នានា​ប្រឆាំង​ជនបរទេស ។ គិតថា ដើម្បី​លួង​ចិត្ត​ពលរដ្ឋ ម៉ូ​រ៉ូ​កូ ដែល​ទាមទារ​ឱ្យ មហា​ម៉េ​ដ​ទី​៥ វិល​មកវិញ​ហើយក៏​ងាយ​នឹង​គ្រប់គ្រង ឃ្លុំ​មាត់​ជាង​នោះ បារាំង បាន​អនុ​ញ្ញ​ត្ត​ឱ្យ អតីត ស៊ុ​លត​ង់ មហា​ម៉េ​ដ ទី ៥ ត្រឡប់​ចូល ម៉ូ​រ៉ូ​កូ វិញ​នៅ​ឆ្នាំ ១៩៥៥ ។ ប៉ុន្តែ​ការគិត​របស់ បារាំង ប្រែក្លាយជា​កំហុស ព្រោះ វត្តមាន​របស់​អតីត ស៊ុ​លត​ង់ មហា​ម៉េ​ដ ទី ៥ គឺជា​ប្រទីប ឬ ជា​ដងទង់ នៃ គំនិត​តស៊ូ​ដើម្បី​ឯករាជភាព​របស់​ជន​ជាតិ ម៉ូ​រ៉ូ​កូ ទៅវិញ ដែល​ញ៉ាំ​ឱ្យកម្លាំង​ជាតិនិយម​កាន់តែ​មាន​ភា​ពពុះ​កញ្ជ្រោល​ឡើង​ទីបំផុត​ក៏មាន​ការផ្តួចផ្តើម​គំនិត ចរចារ​ដើម្បី​ឯករាជភាព ម៉ូ​រ៉ូ​កូ ត្រូ​បានធ្វើ​នៅ​ឆ្នាំ ១៩៥៦ ។​

​នៅ​ខែ មីនា ឆ្នាំ ១៩៥៦ អាណាព្យាបាល​បារាំង ទៅលើ ម៉ូ​រ៉ូ​កូ ត្រូវបាន​ញ្ច​ប់ ហើយ ម៉ូ​រ៉ូ​កូ ទទួលបាន​ឯករាជភាព​របស់ខ្លួន​ពី​បារាំង ក្នុងឋានៈ​ជា​ព្រះរាជាណាចក្រ ម៉ូ​រ៉ូ​កូ យ៉ាង​ពេញលេញ ។ មួយខែ​ក្រោយមក អេ​ស្ប៉ា​ញ ក៏បាន​ប្រគល់​ទឹកដី​អាណានិគម​ភាគច្រើនបំផុត​របស់ខ្លួន​នៅ ម៉ូ​រ៉ូ​កូ ខាងជើង​ឱ្យ ម៉ូ​រ៉ូ​កូ វិញ ប៉ុន្តែ​បាន​បន្ត​រក្សា​ទឹកដី​មួយចំនួន​នៅ ឆ្នេរ​សមុទ្ទ ម៉េ​ឌី​ទែ​រ៉ា​ណា ។ ​ងារ​ជា ស៊ុ​លត​ង់ ត្រូវបាន​ជំនួស ដោយ ព្រះរាជា ឬ ព្រះមហាក្សត្រ ។ អតីត ស៊ុ​លត​ង់ មហា​ម៉េ​ដ ទី ៥ បាន​ឡើង​សោយរាជ្យ នៅ​ឆ្នាំ ១៩៥៧ ហើយ​បាន​សោយ​ទីវ​ង្គ​ត​នៅ​ទី ២៦ ខែ កុម្ភៈ ឆ្នាំ ១៩៦១ ដោយ​បុត្រ​របស់​ព្រះអង្គ​គឺ ព្រះបាទ ហាស្សាន់​ទី​២ ជា​អ្នក​ឡើង​គ្រង​រាជ​បន្ត ។ ព្រះបាទ ហាស្សាន់​ទី​២ បាន​សោយ​ទីវ​ង្គ​ត នៅ​ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ១៩៩៩ ហើយ​នៅ​ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ១៩៩៩ បុត្រ​របស់​ព្រះអង្គ គឺ​ព្រះបាទ មហា​ម៉េ​ដ​ទី ៦ ឡើង​គ្រងរាជ្យ​បន្ត​រហូតមកដល់​បច្ចុប្បន្ន ។​ ដោយហេតុនេះ ទិវា​ឡើង​សោយរាជ្យ ត្រូវបាន​ធ្វើឡើង ដើម្បី​រំលឹក​ដល់​កាលដែល​ព្រះរាជា​មហា​ម៉េ​ដ​ទី ៦ ឡើង​គ្រងរាជ្យ នោះឯង ៕ ​ចងក្រង​ប្រែ​សម្រួល​ដោយៈ មេសា​

​ព្រះបាទ មហា​ម៉េ​ដ​ទី ៦ (​កណ្តាល​) ឡើង​ស្នងរាជ្យ​នៅ​ឆ្នាំ ១៩៩៩ (moroco 2)
គំ​នរូ​ពណ៌នា​អំពី​សង្គ្រាម​ដែល​កងទ័ព​សាធារណរដ្ឋ រី​ហ្វ ជនជាតិ ម៉ូ​រ៉ូ​កូ ប្រឆាំងនឹង បារាំង និង អេ​ស្ប៉ា​ញ (moroco 1)
​ទីក្រុង រ៉ា​បា នៃ ព្រះរាជាណាចក្រ ម៉ូ​រ៉ូ​កូ ( រ៉ា​បា​)