លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផ្តល់​សំលៀកបំពាក់​ស្តារលូ​,​នឹងមាន​បំណង​សុំ​ទៅ​រដ្ឋាភិបាល​ឱ្យ​កម្មករ​ទាំង​២៨​នាក់​ចូល​ក្របខ័ណ្ឌ​រដ្ឋ​ថែមទៀត​

732
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​នាំយក​ខៀ​អាវ​ជា​សំលៀកបំពាក់​សម្រាប់​ចុះ​ក្នុង​លូ​ហើយក៏​បានបង្ហាញ​ពី​បំណង​របស់លោក​ថា លោក​នឹង​សុំ​ទៅ​រាជរដ្ឋាភិបាល​ដើម្បីឱ្យ​កម្មករ​ស្តារលូ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ចំនួន​២៨​នាក់​បាន​ចូលក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ត្រឹមត្រូវ ដោយសារតែ​លោក​បាន​មើលឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគាត់​ក្នុងការ​បំពេញការងារ​ទាំង​មិន​ខ្លាច​នើ​យ​ហត់ បើទោះបី​មាន​ព្យុះភ្លៀង​យ៉ាងណាក៏ដោយ​នោះ​។​
លោក ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័​ត៍​មានបាន​បង្ហើប​ពី​បំណង​បែបនេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ ខណៈដែល​លោក​បាន​អញ្ជើញ​ចែក​សំលៀកបំពាក់ សម្រាប់​ពាក់​ស្តារលូ ថវិការ និង​អង្ករ​វីតាមីន ជូន​កម្មករ​ស្តារលូ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ចំនួន​២៨​នាក់ នៅ​សួនច្បារ​វិមានឯករាជ្យ ។​
លោក ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​សម្ភារៈ​និង​ថវិកា​ដែល​លោក​រដ្ឋមន្ត្រី​បានផ្តល់​ជូន​ខាងលើនេះ រួមមាន សំលៀកបំពាក់ សម្រាប់​ពាក់​ស្តារលូ​ចំនួន​២៨​កំ​ប្លេ​រ​(​សម្រាប់​២៨​នាក់​) ថវិការ​ម្នាក់ៗ​ចំនួន ១០​ម៉ឺន​រៀល អង្ករ​ចំនួន ១​តោន និង​អង្ករ​វីតាមីន​ចំនួន​៣០​កេស ។​
​ក្នុងឱកាស​នោះ​លោក ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុងឱកាស​នោះបាន​មានប្រសាសន៍​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​បងប្អូន​កម្មករ​ស្តារលូ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដោយ​កន្លងមកនេះ​ក៏ដូចជា​បច្ចុប្បន្ន​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បំពេញការងារ​ទាំង​មិន​ខ្លាច​នើ​យ​ហត់ បើទោះបី​មាន​ព្យុះភ្លៀង​យ៉ាងណាក៏ដោយ ដើម្បី​ធ្វើយ៉ាងណា​កុំអោយ​លូ​ស្ទះ​បង្ក​ការលិចលង់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​។ លោក ខៀវ កាញារីទ្ធ ក៏បាន​ថ្លៃ​ង​ការកោតសរសើរ ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​តែងតែ​គិតគូរ​និង​យកចិត្តទុកដាក់​ចំពោះ​ការដោះស្រាយ​បញ្ហា​លិចលង់​កន្លងមក​ផងដែរ​។​
លោក​ប្រធាន​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ក្រៅពី​ការកោតសរសើរ​និង​ការគិតគូរ​ពី​បងប្អូន​កម្មករ​ស្តារលូ​ហើយ​នោះ លោក ខៀវ កាញារីទ្ធ ក៏មាន​បំណង​សុំ​ទៅ​រាជរដ្ឋាភិបាល ដើម្បីអោយ​កម្មករ​ស្តារលូ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ទាំង​២៨​នាក់ ដែល​បាន​បំពេញការងារ​ពី​១០​ទៅ​២០​ឆ្នាំ​មកហើយ​នេះ បាន​ចូលក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ត្រឹមត្រូវ ផងដែរ ពោលគឺ​ពេល​ចាស់​ចូល​និវត្ត ពួកគាត់​អាចមាន​ប្រាក់ខែ​ចូល​និវត្ត​នឹង​គេ​ដែរ​។​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ