ក្រុមហ៊ុន​ជប៉ុន​រៀបចំ​ពិព័រណ៍​ការងារ​ដើម្បី​ស្វែងរក​បេក្ខជន​ជាង​២០០​តំណែង​

1116
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC)​នឹង​រៀបចំ​កម្មវិធី​ពិព័រណ៍​ការងារ​មួយ​ដើម្បី​ស្វែងរក​បេក្ខជន​មាន​សមត្ថភាព​ចំនួន​២០៩​កន្លែង​។​ក្រុមហ៊ុន​ជប៉ុន​ចំនួន​២៤​នឹងចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​សក្តានុភាព​នៃ​សេដ្ឋកិច្ចកម្ពុជា​និង​ធ្វើការ​ជ្រើសរើស​បុគ្គលិក​នៅក្នុង​ពិព័រណ៍​ការងារ​នេះ​តែម្តង​។​ពិព័រណ៍​ការងារ​ក្រុមហ៊ុន​ជប៉ុន​នេះ​នឹង​ធ្វើឡើង​មួយថ្ងៃ​ពេញ​នា​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​។​

​យោងតាម​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​បានឱ្យដឹងថា​ពិព័រណ៍​ការងារ​បាន​ត្រូវធ្វើឡើង​ក្នុង​គោល​បំណង​ផ្តល់ឱកាស​ដល់​សិស្ស​និស្សិត​និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើបាន​ជួប​ដោយផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​និង​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​កំពុង​ស្វែងរក​បុគ្គលិក​។​ក្រុមហ៊ុន​ទាំងនេះ នឹង​ផ្តល់ឱកាស​ការងារ​ចំនួន​២០៩​កន្លែង ជាពិសេស​ពួកគេ​អាចធ្វើ​ការ​រ​សម្ភាសន៍​នៅនឹងកន្លែង​តែម្តង​។​

​ចំនួន​ការងារ​ដែល​ក្រុមហ៊ុន​ជប៉ុន​ប្រកាស​ជ្រើសរើស​គឺជា​ង​២០០​តំណែង​រួមមាន​តំណែង​សម្រាប់​បុគ្គលិក​ជំនាញ​ខាង​ពត៌មាន​វិទ្យា​(IT)​វិស្វករ​អ្នកពិនិត្យ​គុណភាព​ប្រធាន​ក្រុម​ខ្សែ​ផលិត​និង​តំណែង​មួយចំនួនទៀត​។​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​បានចាប់ផ្តើម​រៀបចំ​ពិ​ព័ណ៌​ការងារ​នេះ​តាំងពី​ឆ្នាំ​២០១២​ដើម្បី​ឆ្លើយតប​ទៅ​នឺង​កំណើន​នៃ​តម្រូវការ​ធនធានមនុស្ស​របស់​ក្រុមហ៊ុន​ជប៉ុន​ដែល​ចូលមក​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​កាន់តែច្រើន​ឡើងជា​លំដាប់​ជា​រៀងរាល់ថ្ងៃ​។​ពិ​ព័​r​ណ៌​ការងារ​នេះ​ត្រូវបាន​រៀបចំឡើង​៤​ដង​ក្នុង​មួយឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​៕S/សរន

​ក្រុមហ៊ុន​ជប៉ុន​រៀបចំ​ពិព័រណ៍​ការងារ​ដើម្បី​ស្វែងរក​បេក្ខជន​ជាង​២០០​តំណែង​

ទីតាំងផ្សាយពាណិជ្ជកម្ម