ថ្ងៃទី​០១​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1307
ចែករម្លែក

•​ឆ្នាំ​១៨៧៦ ខូ​ឡូ​រ៉ា​ដូ (Colorado) ត្រូវបាន​ដាក់បញ្ចូល​ជា​រដ្ឋ​ទី​៣៨ នៃ​សហរដ្ឋអាមេរិក ។​
​ ​
•​ឆ្នាំ​១៩១៤ អាល្លឺម៉ង់ ប្រកាស សង្គ្រាម​លើ​រុស្ស៊ី នៅ​សង្គ្រាមលោក លើក​ទី​១ ។​
​ ​
•​ឆ្នាំ​១៩៦០ ដា​ហូ​ម៉ី (Daho mey-​ក្រោយមក​បាន​ប្តូរ​ឈ្មោះ​ទៅ បេ​ណាំង​) ប្រកាស​ឯករាជ្យ​ពី​បារាំង ។​
​ ​
•​ឆ្នាំ​១៩៦០ គណបក្ស កុ​ម្មុយ​នី​ស​ឯករាជ្យ​និង​ការងារ (Communist Party of Independence and Work) ត្រូវបាន​ហាមប្រាម​នៅ​សេ​ណេ ហ្កា​ល់ (Senegal)
​ ​
•​ឆ្នាំ​១៩៦៦ ឆា​លស៍ វ៉ា​យ​មែន (Charles Whitman) សម្លាប់​សិស្ស រួម​សាលា​១៦​នាក់ និង​របួស​៣២ នាក់​ផ្សេងទៀត​នៅឯ​សាកលវិទ្យាល័យ តិច​សាស នៅ​ទីក្រុង​អូ​ស្ទី​ន (The University of Texas at Austin) ។ បន្ទាប់ មក​ឆា​លស៍ ត្រូវបាន​សម្លាប់​ដោយ សមត្ថកិច្ច ។​
​ ​
•​ឆ្នាំ​១៩៨០ មហន្តរាយ រថភ្លើង​នៅ​ស្ថា​យ​នី​យ​ប៊ុត​តេ​វ៉ង់ (Buttervant Rail Disaster) សម្លាប់​មនុស្ស ១៨​នាក់ និង​របួស​អ្នកដំណើរ​១២​នាក់ នៅ​អៀរ​ឡង់ ដោយសារ​រថភ្លើង​វេរ ខុសផ្លូវ​។​
​ ​
•​ឆ្នាំ​១៩៨០ វី​គ​ឌី​ស ហ្វី​ន​បូ​ហ្កា ដូ​ត​ទៀរ​(Vigdis Finnbogadottir) ក្លាយជា​ប្រធានាធិបតី​ស្ត្រី ជាប់ឆ្នោត​ដែល​កាន់ លទ្ធិប្រជាធិបតេយ្យ​អ៊ី​ស្លង់​ដំបូង​។​
​ ​
•​ឆ្នាំ​២០០១ ប៊ុល​ហ្ការី (Bulgaria), សាយ​ព្រឺស (Cyprus), ឡា​ត​វី (Latvia), ម៉ា​ល់តា (Malta), ស្លូ​វេ​នី (Slovenia) និង​ស្លូ​វ៉ា​គី (Slovakia) ចូលរួម​ក្នុង​ទីភ្នាក់ងារ​បរិស្ថាន​អឺរ៉ុប ។​
​ ​
•​ឆ្នាំ​២០០៤ អគ្គិភ័យ​នៅ​ផ្សារ ទំនើប​មួយនា​រដ្ឋធានី អា​សាន់​ស្យុ​ង ប្រទេស​ប៉ា​រា​ហ្គា​យ (Asuncion, Paraguay) សម្លាប់​មនុស្ស​៣៩៦​នាក់ និង​របួស​៥០០​នាក់ ។​

•​ឆ្នាំ​២០០៧ ស្ពាន​ទន្លេ មី​ស៊ី​ស៊ី​ពី I-35W ដែល​ឆ្លងកាត់​ទន្លេ​មី​ស៊ី​ស៊ី​ពី នៅ​ទីក្រុង​មីន​នៀ​ផូ​លី​ស រដ្ឋ​មីន​នេស សូ​តា (Minneapolis, Minnesota) បាន បាក់​ធ្លាក់​អំឡុងពេល​ដែលមាន​មនុស្ស ឆ្លងកាត់​ច្រើន​នាពេល​ល្ងាច បានសម្លាប់ មនុស្ស​១៣​នាក់ និង​របួស​១៤៥​នាក់ ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

ឆា​លស៍ វ៉ា​យ​មែន សម្លាប់​សិស្ស​រួម​សាលា​១៦​នាក់ និង​របួស​៣២​នាក់ ផ្សេងទៀត​នៅឯ​សាកលវិទ្យាល័យ​តិច​សាស នៅ​ទីក្រុង​អូ​ស្ទី​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម