GMAC​និង​រដ្ឋាភិបាល​ចាប់ផ្តើម​រៀបចំ​យុ​ទ្ឋ​សាស្ត្រ​អភិវឌ្ឍន៍​វិស័យ​វាយណភ័ណ្ឌ​ ​

1322
ចែករម្លែក

(​ភ្នំពេញ​)៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា​GMAC ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​អង្គការ​ពលកម្ម​អន្តរជាតិ នៃ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ (ILO-BFC) រួមសហការ​គ្នា​ក្នុង​ការធ្វើ​ពង្រាង យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ​និង​ស្បែកជើង​​កម្ពុជា​ក្នុង​រយៈពេល​វែង​ពី​ឆ្នាំ​២០១៨-២០២៥​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​រវាង​GMAC និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ដ្រ​២០១៨-២០២៥ នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​ប្រឈម​សំខាន់ៗ​មួយ​នៃ​ឧស្សាហកម្ម​នេះ​ដូចជា បញ្ហា​ធាតុ​ចូល និង​តម្លៃ​ថ្លៃដើម​ខ្ពស់ បញ្ហា​ទំ​នា​​ក់​ទំនង​ឧស្សាហកម្ម បញ្ហា​ផលិតកម្ម និង​សមត្ថភាព​ផលិត បញ្ហា​បរិយាកាស​អាជីវកម្ម​បរិស្ថាន បញ្ហា​ខាងក្រៅ​និង​ការប្រកួតប្រជែង​។ ​គោលនយោបាយ​នេះ​ធ្វើឡើង ដើម្បី​រក្សា​កំណើន​ខ្ពស់ ដើម្បី​បង្កើន​គុណភាព​ផលិតផល​ក្នុង​ឧស្សាហ​កម្មនេះ​យ៉ាងហោចណាស់​ឲ្យ​បាន​៥០​ភាគរយ​នៅត្រឹម​ឆ្នាំ​២០២៥​។​

​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​កាត់ដេរ​កម្ពុជា​(GDCE) បានឱ្យដឹងថា​ការនាំចេញ​សម្លៀកបំពាក់​និង​ស្បែកជើង​របស់​​ប្រទេស​កម្ពុជា​បាន​កើនឡើង​៦៨០០​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៥ ដល់​៧៣០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ស្មើ​នឹ​កំនើន​៧,២​ភាគរយ​។

​លោក​កាំ​ង ម៉ូ​នី​កា​អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បានអោយដឹងថា “​គោលនយោបាយ​ចម្បង​នេះ​នឹង​ជួយ​កាត់បន្ថយ​នូវ​ការចំណាយ​ថ្លៃដើម​ខ្ពស់ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ឧស្សាហកម្ម​ដែល​រួមបញ្ចូល​ការអភិវឌ្ឍ​ជំនាញ ដើម្បី​បង្កើន​ខ្សែសង្វាក់​ផលិតកម្ម និង​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​។ គោលនយោបាយ​នេះ ក៏​នឹង​ផ្តោត​សំខាន់​ទៅលើ​ការកែលម្អរ​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ​ដោយ​នាំមក​នូវ​បរិយាកាស​ផលិតកម្ម​ដែលមាន​ស្ថេរភាព និង​សន្តិភាព​ក្នុងន័យ​កាត់បន្ថយ​ចំណាយ “​។​

​យោងតាម​ទិន្នន័យ​ពី​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បច្ចុប្បន្ន​សមាគម​នេះ សមាជិក​ចំនួន ៥១២ ដោយ​ក្នុងចំណោម ៥៩​ក្នុង​វិស័យ​ស្បែកជើង ហើយ​វិស័យនេះ​បាន​ស្រូបយក​ការងារ​ជាង​៧០​ម៉ឺន​នាក់​៕

ដោយ៖ច្រាយ ចំណាន

ទីតាំងផ្សាយពាណិជ្ជកម្ម