​ចុះ​អនុវត្ដ​លើ​យានយន្ដ​កែច្នៃ​ខុស​បច្ចេកទេស​ធ្វើចរាចរ​តាម​ដងផ្លូវ​នៅ​ស្រុក​ក្រឡាញ់​

722
ចែករម្លែក

​បាយ័ន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៨​រដ្ឋបាល​ស្រុក​ក្រឡាញ់​បាន​ដឹកនាំ​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ដ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ដោយ​ចុះ​អនុវត្ដ​ការងារ​ត្រួតពិនិត្យ​យានយន្ដ​នៅលើ​ដងផ្លូវ​។​

ក្នុងនោះ​មាន​សមាសភាព​ចូលរួម​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច រួម​និង​មន្ដ្រី​បច្ចេកទេស​សាធារណការ​ស្រុក ដោយ​ទទួលបាន​លទ្ធផល​មាន​ដួច​ជា​យានយន្ដ​បាន​ត្រួតពិនិត្យ​សរុប​ចំនួន​៩​គ្រឿង​-​យានយន្ដ​ខុស​លក្ខណៈ​បច្ចេកទេស​អត់​មាន​-​យានយន្ដ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​៩​គ្រឿង​។​

​ក្រុម​កា​ងារ​ក៏បាន​អរគុណ​ដល់​បងប្អូន​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​ទាំងអស់​ដែល​បាន​ចូលរួម​កែតម្រូវ​រថយន្ដ​ដែល​ខុស​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ​។​ក៏​សូម​សំណូមពរ​បងប្អូន​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​មួយចំនួនទៀត​សូមមេត្តា​ចូលរួម​គោរព​ច្បាប់​។

សូមកុំ​កែច្នៃ​រថយន្ដ​ខុស​លក្ខណៈ​បច្ចេកទេស​ដែល​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​ដ៏ទៃទៀត​វា​ក៏​កត្ដា​ធ្វើ​ឲ្យ​ស្ពាន​-​ផ្លូវថ្នល់ ខូចខាត ដោយសារ​រថយន្ដ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ដឹក​លើស​ទម្ងន់​កំ​រឹត​កំណត់ នេះ​៕S/​

​ចុះ​អនុវត្ដ​លើ​យានយន្ដ​កែច្នៃ​ខុស​បច្ចេកទេស​ធ្វើចរាចរ​តាម​ដងផ្លូវ​នៅ​ស្រុក​ក្រឡាញ់​

ទីតាំងផ្សាយពាណិជ្ជកម្ម