លោក​អូ​បា​ម៉ា​ពន្លះ​លោក​ត្រាំ​ធ្ងន់ៗ​លើ​បញ្ហា​សេដ្ឋកិច្ច​អាមេរិក​

707
ចែករម្លែក

​អតីត​ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អះអាង​លោក​គឺជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​អាមេរិក ខណៈ​លោក​បានចាត់ទុក​អ្នក​ស្នង​តំណែង​របស់លោក​គឺ​លោក ដូ​ណា​ល់ ត្រាំ គឺជា “​អ្នកធ្វើ​ប្រជាភិថុតិ​”​។

​លោក​អូ​បា​ម៉ា​និយាយ​បែបនេះ​គឺ​ដើម្បី​ឆ្លើយតប​ចំពោះ​ការអះអាង​របស់​ដូ​ណា​ល់​ត្រាំ​ថា រូបគាត់​ទេ​ជា​អ្នក​ធ្វើឱ្យ​សេដ្ឋកិច្ច​អាមេរិក​ស្ទុះ​រីកចម្រើន មិនមែន​អូ​បា​ម៉ា​នោះទេ​។ ប៉ុន្តែ​លោក​អូ​បា​ម៉ា​បាន​និយាយ​ផ្ទុ​ញ​ទៅវិញ​ថា ត្រូវ​ចងចាំ​ផង​ថា “​សេដ្ឋកិច្ច​រីកចម្រើន​នោះ​ចាប់ផ្តើម​ចេញពី​កន្លែង​ណា​”​។​

​លោក​អូ​បា​ម៉ា​ក៏បាន​ប្រាប់​ហ្វូងមនុស្ស​រាប់ពាន់នាក់​នៅ​ទីក្រុង​ក្លេ​វើ​លែ​ន រដ្ឋ​អូ​ហៃ​យ៉ូ ផងដែរ​ថា ពួកគេ​ចាំបាច់​ត្រូវ​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​របស់​អាមេរិក ដោយ​និយាយថា ផលវិបាក​នៃ​ការ​អង្គុយ​នៅ​ខាងក្រៅ​ដាច់​តែឯង គឺ “​មាន​គ្រោះថ្នាក់​ជាង​” កាលពី​អតីតកាល​ទៅទៀត​។​

​ដោយ​មិន​និយាយ​ចំឈ្មោះ​ប្រធានាធិបតី​របស់​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ នោះ លោក​អូ​បា​ម៉ា​បាន​និយាយថា “​នេះ​មិនមែនជា​រឿង​ធម្មតា​ទេ​ចំពោះ​អ្វីដែល​យើង​កំពុង​មើលឃើញ​នេះ​។ វា​ខុស​ប្រក្រតី​ខ្លាំង​”​។​

​លោក​បាន​និយាយថា ការបន្ត​គ្រប់គ្រង​ប្រទេស​របស់​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នឹង​គំរាមកំហែង​ដល់​កម្មវិធី Medicaid ដែលជា​កម្មវិធី​ថែទាំ​សុខភាព​តម្លៃ​សមរម្យ​អាច​លៃលក​បាន និង សូម្បី​លទ្ធិប្រជាធិបតេយ្យ​។​

​លោក​អូ​បា​ម៉ា​បាន​និយាយថា “​នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា​ខាងមុខ យើង​មានឱកាស​ដើម្បី​ស្តារ​ភាពមិនប្រក្រតី​ឡើងវិញ​ចំពោះ​នយោបាយ​របស់​យើង​។ យើង​អាច​បង្វិល​តុល្យភាព​នៃ​អំណាច​ត្រឡប់​ទៅ​ប្រជាជន​អាមេរិក​វិញ​។ ដោយសារតែ​អ្នក​ទាំងអស់គ្នា​គឺជា​អ្នកត្រួតពិនិត្យ​តែ​ម្នាក់​គត់​លើ​គោលនយោបាយ​មិនល្អ ដូច្នេះ​អ្នក​ទាំងអស់គ្នា​ក៏​ជា​អ្នកត្រួតពិនិត្យ​ពិតប្រាកដ​តែ​ម្នាក់​គត់​ផងដែរ​នៃ​ការរំលោភ​អំណាច​”៕ ដោយ៖ កញ្ញាដាលីស

លោក​អូ​បា​ម៉ា និង លោក​ត្រាំ

ទីតាំងផ្សាយពាណិជ្ជកម្ម