​រថយន្ត​ថៃ​បុក​គោយន្ត​សណ្តោង​រ៉ឺម៉ក​របួសធ្ងន់​៦​នាក់​នៅ​ស្រុក​មោង​ឬ​ស្សី​

859
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​មនុស្ស​ប្រុស​ស្រី​ចំនួន​ប្រាំមួយ​នាក់​របួសធ្ងន់​បីនាក់​ស្រាល​បីនាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កា​រ៉ា​វ៉ែល​បើកបរ​ដោយ​ជនជាតិ​ថៃ​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​សណ្តោង​រ៉ឺម៉ក​។​ហេតុការណ៍​បានកើត​ឡើ់ង​នៅលើ​ផ្លូវជាតិ​លេខ​៥​ក្នុង​ក្រុមទី​១០​ភូមិ​ថ្នល់​បត់​ឃុំ​ឫស្សី​ក្រាំង​ស្រុក​មោងឫស្សី​កាលពី​យប់​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៨ ។​

​លោក​អនុសេនីយ៍ឯក​ម៉ៅ​ហ៊ត់​មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ទាំង​៦​នាក់​ឈ្មោះ​ដួង គឹម​ហេង​ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ របួសធ្ងន់​។​២: ឈ្មោះ​ខេ​ម ដា​រ៉ា ភេទ​ស្រី​(​ជា​កូន​)​អាយុ​៣​ឆ្នាំ របួសស្រាល ៣: ឈ្មោះ​ទេស​កុសល​ធីតា ភេទ​ស្រី​អាយុ​៤២​ឆ្នាំ របួសធ្ងន់​៤:​ឈ្មោះ​ជើ​ម​ថា​រ៉ាត់​ភេទ​ប្រុស​អាយុ​៨​ឆ្នាំ​(​កូន​)​របួសស្រាល​។​អ្នក​ទាំង​បួន​នាក់​នេះ​ជិះ​ក្នុង​រថយន្ត​កា​រ៉ា​វ៉ែល​មាន​ទីលំនៅ​ភូមិ​សំរោង​អណ្តែត​ខ័​ណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​

​ចំណែក​ទី​៥​តៃកុង​ជនជាតិ​ថៃ​ឈ្មោះ​កា​ម៉ុ​ន​កុង​សេង​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​របួសស្រាល​ដែរ​និង​អ្នក​ទី​៦​ឈ្មោះ​អែម​អួ​ច​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​តាំង​យ៉​ឃុំ​ប្រ​ម៉ោ​យ​ស្រុក​វាលវែង​ខេត្តពោធិសាត់​ជា​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​របួសធ្ងន់​។​អ្នករបួស​ទាំង​ប្រាំមួយ​នាក់​ត្រូវ​សមត្ថកិច្ច​ដឹកជញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា​មុនពេល​កើត​រថយន្ត​ម៉ាក​កា​រ៉ា​វ៉ែល​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​២I៦៨២៦​បើកបរ​ដោយ​ជនជាតិ​ថៃ​ធ្វើដំណើរ​ទិស​ភ្នំពេញ​មក​បាត់ដំបង​។​ពេលមកដល់​ចំណុច​ខាងលើ​បាន​បុក​គោយន្ត​កន្ត្រៃ​សណ្តោង​រឺ​ម៉ក​១​គ្រឿង​ពីក្រោយ​ដោយសារ​គោយន្ត​បើកបរ​ពេលយប់​គ្មាន​ដាក់​ចំណាំងផ្លាត​បណ្តាលឱ្យ​របួស​មនុស្ស​ប្រុស​ស្រី​៦​នាក់​ធ្ងន់​និង​ស្រាល​។​

​រថយន្ត​និង​គោយន្ត​ត្រូវ​ប៉ូលិស​ចរាចរណ៍​ស្រុក​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/

​រថយន្ត​ថៃ​បុក​គោយន្ត​សណ្តោង​រ៉ឺម៉ក​របួស​៦​នាក់​នៅ​ស្រុក​មោង​ឬ​ស្សី​


ទីតាំងផ្សាយពាណិជ្ជកម្ម