បុរស​ម្នាក់ ដើរ​លុប​ជង្ហុក​តាមផ្លូវ​ពេញ​ក្រុង ដើម្បី​ឧទ្ទិស​កុសល​ដល់​កូនប្រុស​ដែល​ស្លាប់ទៅ​

1493
ចែករម្លែក
  • 8
    Shares

​បុរស​ម្នាក់​ឈ្មោះ ដា​ដា​រ៉ាវ ប៊ី​ល​ហ័​រ (Dadarao Bilhore) តែងតែ​ដើរ​លុប​ជង្ហុក​តាមផ្លូវ​នានា ដើម្បី​ឧទ្ទិស​កុសល​ដល់​កូនប្រុស​របស់គាត់ ដែល​បាន​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក បាក់ក​ស្លាប់​។ ផ្លូវ​ជង្ហុក​បាន​ឆក់យក​អាយុជីវិត​មនុស្ស​រាប់ពាន់នាក់​ក្នុង​មួយឆ្នាំៗ​។​

​យុវ​សិស្ស ប្រា​កាស ប៊ី​ល​ហ័​រ (Prakash Bilhore) មាន​អាយុ​ទើបតែ ១៦ ឆ្នាំ​ប៉ុណ្ណោះ នៅពេល រូបគេ​ជួប​គ្រោះថ្នាក់​ចរាចរ​ស្លាប់​នៅ​ខែកក្កដា ឆ្នាំ​២០១៥ ក្នុង​ទីក្រុង​ម៉ាំ​បៃ ប្រទេស​ឥណ្ឌា​។ ម៉ាំ​បៃ គឺជា​ទីក្រុង​ហិរញ្ញវត្ថុ​ដ៏​សំខាន់​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ២០ លាន​នាក់ ហើយ​សូម្បី ផលិតកម្ម​ភាពយន្ត​បូលីវូដ ដ៏​ល្បីល្បាញ​ក៏​ស្ថិតនៅក្នុង​ទីក្រុង​នេះដែរ​។​

​បុរស​កំសត់​រូបនេះ​និយាយថា គាត់​កើតទុក្ខ​យ៉ាងខ្លាំង ក្រោយពី​កូនប្រុស​ស្លាប់បាត់​។ ដើម្បី​បន្លប់​ទុក្ខ និង​ដើម្បី​បញ្ជូន​កុសល​ដល់​កូន គាត់​បានសម្រេច​ចិត្ត​ដើរ​លុប​ជ​ង្ហ​ក់​តាមផ្លូវ​បែបនេះ​។ ដោយ​ប្រើ ដីខ្សាច់ និង​ថ្ម​ក្រួស​ដែល​ប្រមូលបាន​ពី​តាម​ការដ្ឋាន​សំណង់​នានា បុរស​អ្នកលក់​បន្លែ​វ័យ ៤៨ ឆ្នាំ​រូបនេះ​ចាក់​លុប​ជ​ង្ហ​ក់បាន​ជិត ៦០០ ជង្ហុក​ហើយ​ក្នុង​រយៈពេល ៣ ឆ្នាំ​មកនេះ​។

​គាត់​ធ្វើបែបនេះ​ដើម្បី​បញ្ជូន​កុសល​ទៅដល់​កូនប្រុស​របស់គាត់​ដែល​បាន​ស្លាប់ទៅ និង​ដោយ​សង្ឃឹម ថា​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម