មន្ត្រីជាន់ខ្ពស់​វៀតណាម ដែល​គេ​តាម​ចាប់ខ្លួន​បំផុត​នោះ ទីបំផុត​បានប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​

1414
ចែករម្លែក

​មន្ត្រី​វៀតណាម​ដ៏​លេចធ្លោ​មួយរូប ដែល​រត់គេចខ្លួន​ជិត​មួយឆ្នាំ បានប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស បន្ទាប់ពី​ការចោទប្រកាន់​មន្ត្រី​រូបនេះ​ពីបទ​បង្ក​ឱ្យ​ខាតបង់​ធ្ងន់ធ្ងរ​នៅ​ក្រុមហ៊ុន​ប្រេង​យក្ស​របស់​រដ្ឋ​។ នេះ​បើតាម​ក្រសួង​សន្តិសុខ​សាធារណៈ​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ ទី​៣១ កក្កដា​។​

​គេ​នៅតែ​មិន​ច្បាស់​ថា​តើ លោក ទ្រិ​ញ សួន ថា​ញ់ អតីត​ប្រធាន និង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន PetroVietnam Construction JSC ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ថាមពល​រដ្ឋ PetroVietnam បាន​លាក់ខ្លួន​នៅក្រៅ​ប្រទេស​កាលពី​ឆ្នាំមុន ឬ យ៉ាងណា​នោះទេ​។ ក្រសួង​សន្តិសុខ​សាធារណៈ​បានចេញ​ដីការ​ចាប់ខ្លួន​គាត់​ជា​អន្តរជាតិ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៦​។​

​ការចុះចាញ់​របស់លោក​ថា​ញ់ គឺជា​ការ​វិវឌ្ឍន៍​ចុងក្រោយ​បំផុត​មួយ​ក្នុងការ​បង្ក្រាប​ដែល​កំពុង​ធ្វើឡើង លើ​ភាពមិនប្រក្រតី​នៅ​ក្រុមហ៊ុន PetroVietnam ដែល​បានឃើញ​រួចមកហើយ​នូវ​មន្ត្រី​ជាប់​ខ្ពស់បំផុត​មួយរូប​មកពី​ក្រុមប្រឹក្សា​សម្រាប់ធ្វើ​ការសម្រេចចិត្ត​របស់​បក្ស​កុំម្មុយនីស្ត ត្រូវបាន​បណ្តេញចេញ​។​

​ក្រុមអធិការកិច្ច​រប​ស់​រដ្ឋាភិបាល​បាន​រកឃើញ​លោក​ថា​ញ់ និង ក្រុម​របស់គាត់ ដែល​ចាប់ផ្តើម​ក្នុង​ឆ្នាំ ២០០៩ បានចាប់ផ្តើម​ធ្វើការ​បណ្តាក់ទុន​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​ជាច្រើន ប៉ុន្តែ​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ​ដែល​ទទួលជោគជ័យ​។ គម្រោង​អាជីវកម្ម​ភាគច្រើន​របស់​ពួកគេ​គឺ​បញ្ចប់​ទៅដោយ​ការពន្យារពេល ឬ បិទទ្វារ​តែម្តង​។​

​លោក​ថា​ញ់​អាយុ ៥១ ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​គ្រប់គ្រង​មិនបាន​ត្រឹមត្រូវ និង​បង្ក​ការខាតបង់​ប្រហែល ៣,២ លាន​លាន​ដុង (១៤៧ លាន​ដុល្លារ​) នៅ​ក្រុមហ៊ុន PetroVietnam Construction JSC (PVC)​។ គាត់​បម្រើការ​ជា​អគ្គនាយក​ក្រុមហ៊ុន​ពី​ចុងឆ្នាំ ២០០៧ និង​ក្លាយជា​ប្រធាន​នៅ​២​ឆ្នាំក្រោយ​៕ ដោយ៖ កញ្ញាដាលីស

លោក ទ្រិ​ញ សួន ថា​ញ់

ទីតាំងផ្សាយពាណិជ្ជកម្ម