អគារ​រាង​ពីរ៉ាមីដ​នៅ​ប្រទេស​ចិន ល្បី​ពេញ​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​

1929
ចែករម្លែក

​បើ​យើង​មិនដឹង ប្រាកដជា​យល់ថា​វា​ជា​ឈុត​ឆាក​មួយ​នៅក្នុង​ខ្សែភាពយន្ត​ប្រឌិត​បែប​វិទ្យាសាស្ត្រ របស់​កំពូល​ផលិតកម្ម​ភាពយន្ត​ហូលីវូដ​។ ប៉ុន្តែ​ធាតុពិត វា​ជា​អគារ​ពិតៗ​នៅក្នុង​ប្រទេស​ចិន​។

​អគារ​លំនៅដ្ឋាន​ដ៏​ធំ​ស្កឹមស្កៃ​នៅ​ប្រទេស​ចិន ខាងលើនេះ​មានឈ្មោះ​ល្បីល្បាញ​យ៉ាងខ្លាំង​ដោយសារ វា​មាន​រាងដូចជា​ពីរ៉ាមីដ ប្លែក​ខុសគេ​។​

​សំណង់​អគារ​ដែលមាន​កម្ពស់ ១៨ ជាន់​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ហ័​រ​ឈាវ (Huaqiao) ក្រុង​ឃុន​សាន (Kunshan) ជិត​ក្រុង​សៀង​ហៃ ហើយ​វាទ​ទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​មហាជន​ដោយសារ​រចនាប័ទ្ម​ដ៏​ចម្លែក​របស់​វា​។​

​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា អគារ​ដែលមាន​កម្ពស់ ១០០​ម៉ែត្រ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ប្លុក អគារ​លំនៅដ្ឋាន និង​ពាណិជ្ជកម្ម​ដែល​សាងសង់​រួចរាល់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ​២០១៣ និង​មាន​អគារ​កម្ពស់ ១២ ជាន់​ចំនួន ២ ផ្សេងទៀត​៕ ប្រែ​សម្រួល​: វ៉ា​វ​

ទីតាំងផ្សាយពាណិជ្ជកម្ម