​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៤​ខែកញ្ញា​មនុស្ស​ស្លាប់​៤​នាក់​របួស​៨​នាក់​

719
ចែករម្លែក

​ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន ១០​លើក​(​យប់​៤​លើក​)​។​ក្នុងនោះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ របួសធ្ងន់ ៨​នាក់ ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​ធុន​តូច ៩​គ្រឿង រថយន្ត​ធំ ៣​គ្រឿង ។ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៦​នាក់ (​យប់​២​លើក​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​៣​នាក់​), មិន​គោរព​សិទ្ធិ ៣​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​(​ស្លាប់​ម្នាក់​) និង​បត់​គ្រោះថ្នាក់ ៣​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-១៤ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១១៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥៣​នាក់ របួស​សរុប ១៥១​នាក់ របួសធ្ងន់ ១១៤​នាក់ របួសស្រាល ៣៧​នាក់ ៕S/

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៤​ខែកញ្ញា​មនុស្ស​ស្លាប់​៤​នាក់​របួស​៨​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម