ចិន​ប្រហារជីវិត​មួយ​គ្រួសារ​ដោយសារ​សម្លាប់​ម្ចាស់​ផ្ទះមួយ​គ្រួសារ​ក្នុង​ជម្លោះ​ថ្លៃឈ្នួល​ផ្ទះ​

3463
ចែករម្លែក

គ្រួសារមានសមាជិក៤នាក់មួយត្រូវបានតុលាការចិនកាត់ទោសប្រហារជីវិតក្រោយពីបានរកឃើញទោសកំហុសពីបទសម្លាប់ម្ចាស់ផ្ទះរបស់គេមួយគ្រួសារ។

ឧក្រិដ្ឋជនបានសម្លាប់ម្ចាស់ផ្ទះ ព្រមទាំងប្រពន្ធនិងកូន២នាក់របស់គេ នៅឆ្នាំ២០១៧ ក្រោយពីម្ចាស់ផ្ទះទារប្រាក់ជួលផ្ទះ, នេះបើតាមរបាយការណ៍របស់តុលាការក្រុងគីញដាវ។

ពួកគេនិងជនរងគ្រោះរស់នៅក្នុងអាគារផ្ទះល្វែងជាមួយគ្នាក្នុងទីក្រុងគីញដាវ ភាគខាងកើតចិន តែគ្រួសារលោកលី ហ្ស៊ីហ្សុង ដែលរួមមានទាំងប្រពន្ធ និងឪពុកម្តាយរបស់លោក បានជួលជាន់ទី៥ដើម្បីស្នាក់នៅហើយម្ចាស់ផ្ទះស្នាក់នៅជាន់ទី៦។ពួកគេបានជំពាក់ថ្លៃឈ្នួលផ្ទះមួយខែចំនួន១៨.០០០យ័ន(២៦១៩ដុល្លារ)។

របាយការណ៍តុលាការបានអោយដឹងថា លោកលី ហ្ស៊ីហ្សុង បានគិតប្រុងចាប់ម្ចាស់ផ្ទះនិងគ្រួសាររបស់គាត់ក្រោយពីម្ចាស់ផ្ទះមកទារប្រាក់ច្រំដែលៗកាលពីខែតុលាឆ្នាំ២០១៧។ ហ្ស៊ីហ្សុង ក៏មានផែនការប្លន់គ្រួសារម្ចាស់ផ្ទះក្រោយចាប់ពង្រត់ពួកគេ ។ ហ្ស៊ីហ្សុង បន្ទាប់មកបានបញ្ចុះបញ្ចូលអោយប្រពន្ធនិងឪពុកម្តាយខ្លួនចូលរួមផែនការទុច្ចរិតនេះ ហើយពួកគេបានយល់ព្រម។

បន្ទាប់ពីបានទិញកាំបិត និងខ្សែចង ព្រមទាំងបានហាត់សមមុននឹងអនុវត្តបទឧក្រិដ្ឋនេះនៅខែវិច្ឆិកាឆ្នាំ២០១៧ គ្រួសាររបស់លី បានបោកបញ្ឆោតសមាជិកគ្រួសាររបស់ហ្ស៊ី អោយចូលក្នុងផ្ទះរបស់គេម្នាក់ម្តងៗកាលពីថ្ងៃ១៤វិច្ឆិកាឆ្នាំ២០១៧ មុនពេលសម្លាប់ពួកគេ។ក្នុងថ្ងៃដដែល លីបានប្រមូលយកលុយ៤.៧០០យ័ន និងវត្ថុមានតំលៃប្រមាណ៦៧៥យ័នពីផ្ទះរបស់គ្រួសារហ្ស៊ី។

ក្រោយសម្លាប់មនុស្សមួយគ្រួសារនេះ គ្រួសាររបស់លី បានភៀសខ្លួនមករស់នៅក្រុងប៉េកាំងតាមតាក់ស៊ីនៅថ្ងៃ១៥វិច្ឆិកា តែត្រូវបានចាប់ខ្លួននៅមួយថ្ងៃក្រោយ៕ដោយ:វាសនា

មួយគ្រួសារឆ្លើយទទួលកំហុសនិងសំរេចមិនប្តឹងឧទ្ធរណ៍ទេ​ចំពោះបទចោទប្រកាន់ប្លន់ រំលោភនិងឃាតកម្ម

ទីតាំងផ្សាយពាណិជ្ជកម្ម