កូរ៉េខាងត្បូង បញ្ចេញ​ប្រើ​នាវាមុជទឹក​បំពាក់​មី​ស៊ី​ល​លើកទីមួយ​របស់ខ្លួន​

3196
ចែករម្លែក
  • 10
    Shares

កូរ៉េខាងត្បូង​ កាលពីថ្ងៃសុក្រទី១៤ខែកញ្ញា បានបញ្ចេញប្រើនាវាមុជទឹកបំពាក់មីស៊ីលលើកទីមួយរបស់ខ្លួនដែលមិនធ្លាប់មានពី​មុនមកបើទោះបីជាមានការវិវឌ្ឍការទូតថ្មីៗជាមួយកូរ៉េខាងជើងដែលមាន អាវុធនុយក្លេអ៊ែរក៏ដោយ។

នាវាមុជទឹក Dosan Ahn Chang-ho ដែលមានទម្ងន់៣.០០០តោននិងតម្លៃ៧០០លានដុល្លារនេះ គឺមានសមត្ថភាពបាញ់កាំជ្រួចផ្លោងនិងមីស៊ីលឆ្លងទ្វី​ប។ វាជានាវាមុជទឹកទីមួយក្នុងចំណោមនាវាមុខទឹក៣គ្រឿងដែលបានគ្រោងនឹងដាក់ឱ្យដំណើរការក្នុងរយៈពេល៥ឆ្នាំក្រោយ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែ អ៊ីន បាននិយាយនៅពិធីដាក់ដំណើរការនាវាមុជទឹកនេះថា ” វាបានបង្ហាញការជឿនលឿនដ៏ចាប់រហ័សនៅក្នុងវិស័យការពារជាតិរបស់ប្រទេសនេះ “។

ក្រៅពីមាននាវាចម្បាំងថ្មីៗនេះ កូរ៉េខាងត្បូង មានកងនាវាមុជទឹកខ្នាតតូចចំនួន១៨គ្រឿងដែលត្រូវ​បានផលិតឡើង ដោយសហការជាមួយអាល្លឺម៉ង់៕ដោយ៖សុខា/sn

កូរ៉េខាងត្បូង បញ្ចេញប្រើនាវាមុជទឹកDosan Ahn Chang-hoបំពាក់មីស៊ីលលើកទីមួយរបស់ខ្លួន

ទីតាំងផ្សាយពាណិជ្ជកម្ម