​ព្រលឹងចុងសក់​!​ឡាន​ដឹក​ទឹកកក​បើក​លឿន​ទៅបុក​ដើម​គគី​ទាំង​ព្រឹក​

1093
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀម​រា​:​ដុំ​ទឹកកក​បាន​ធ្លាក់​រាយប៉ាយ​ពេញ​ថ្នល់​ខណ​:​តៃកុង​រថយន្ត​បើកបរ​​ក្នុងស្ថានភាព​ងងុយដេក​ប្រើ​ល្បឿន​លឿន​ហោះ​ទៅបុក​គល់​គគី​។​ហេតុការណ៍​អាក្រក់​នេះ​បានកើត​ឡើ​លើ​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​ឱ​ឡោក​ឃុំ​បាគង​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៨​។

​មន្ត្រីនគរបាល​បានឱ្យដឹងថា​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យាន​ដាយ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​សៀមរាប​2B1021 បើកបរ​ដោយ​ឈ្មោះ​លី ឡាយ ប្រុស​អាយុ​២២​ឆ្នាំ ទីលំនៅ​ភូមិ​ថ្នល់​ត្រង់ ឃុំ​ពពេល ស្រុក​សូទ្រនិគម​។ ប្រភព​បន្តថា​ក្នុង​ហេតុការណ៍ បណ្តាលឱ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​ជា​តៃកុង និង រថយន្ត​១​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​។ មូលហេតុ​: អ្នកបើកបរ​រថយន្ត ងងុយដេក​។​

​អ្នកឃើញ​ហេតុការណ៍​និយាយថា វា​ព្រលឹងចុងសក់​រួចទៅហើយ សម្រាប់​អ្នក​នៅក្បែរ និង​អ្នកធ្វើដំណើរ​លើផ្លូវ​ជាតិ ម្តុំ​កន្លែងកើតហេតុ​។​នេះ​បាន​ដើម​គគីរ​ង​ជំនួស ចុះបើ​គ្មាន​វិញ តើ​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ត្រូវ​តៃកុង​ឡាន​រូបនេះ ធ្វើឃាត​ដោយ​មិនមាន​កំហុស​?​។

ចឹ​ង​ទេ​សមត្ថកិច្ច​គួរ​មាន​វិធានការ​ទៅលើ ជន​បើកបរ​ដែល​មិនមាន​ស្មារតី​គ្រប់គ្រាន់ ដូច​បុគ្គល​ខាងលើនេះ​។ បើទោះបី​ពេលនេះ​បង្កដោយ ខ្លួនឯង ហើយ​រងរបួស​ខ្លួនឯង ក៏ពិតមែន​៕S/​

ព្រលឹងចុងសក់​!​ឡាន​ដឹក​ទឹកកក​បើក​លឿន​ទៅបុក​ដើម​គគី​ទាំង​ព្រឹក​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ