​កុមារី​ម្នាក់​ចិត្តខ្លាំង​ចងក​សម្លាប់ខ្លួន​នៅក្នុង​ផ្ទះ​ដោយ​ខឹង​ម្តាយ​ស្តី​ប​ន្តោ​ស​

872
ចែករម្លែក
  • 7
    Shares

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​យប់​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​ឃុំ​ព្រៃ​ត្រឡាច​ស្រុក​រុក្ខ​គី​រី​មានការ​ភ្ញាក់ផ្អើល​ដោយមាន​កុមារី​ម្នាក់​ចិត្តខ្លាំង​បាន​ចងក​សម្លាប់ខ្លួន​។​នៅលើ​ធ្នឹម​ក្នុងផ្ទះ​ដោយ​ខឹង​ម្តាយ​ស្តី​ប​ន្តោ​ស​បន្តិចបន្តួច​រឿង​ដណ្តើម​ផ្លែ​ត្របែក​មួយ​ផ្លែ​ពី​ប្អួ​ន​។​

​លោក​វរសេនីយ៍ឯក ស៊ា ធី អធិការនគរបាល​ស្រុក​រុក្ខ​គី​រី​បាន​ឲ្យ​ដឹងថា​អត្តឃាត​ជន​ឈ្មោះ​តាត ស្រី​ល័​ក្ខ​អាយុ​១២​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ស្ត្រី​ជា​ម្តា​យមក​ប្រាប់ថា​មុនពេល​កើតហេតុ​កួន​ពៅ​មិនដឹង​ជា​បាន​ត្របែក​ពី​ណាមួយ​ផ្លែ​យកមក​បង្អួត​បងៗ​។​ស្រាប់តែ​អត្តឃាត​ជន​បាន​ដណ្តើម​យកទៅ​ខាំ​ហូប​ជាហេតុ​ធ្វើ​ឲ្យ​ប្អូន​យំ​ជំ​ទាល​ស្រែក​ខ្លាំងៗ​ឮ​ដល់ផ្ទះ​អ្នកជិតខាង​។​

​ពេលនោះ​គាត់​ក៏​ស្តីបន្ទោស​មួយចំនួន​ហើយ​កូន​បង​ខឹង​ក៏​រត់​ចូលក្នុង​បន្ទប់​បិទទ្វារ​ចាក់គ​ន្លិះ​ពី​ក្នុង​រួច​យក​ខ្សែ​អង្រឹង​ចងក​នៅលើ​ធ្នឹម​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​។​ដោយ​សង្ស័យ​ទើប​នាំគ្នា​គាស់​ទ្វារផ្ទះ​ចូលទៅ​ជួយ​ប៉ុន្តែ​កុមារី​នោះបាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​៕S/

​កុមារី​ម្នាក់​ចិត្តខ្លាំង​ចងក​សម្លាប់ខ្លួន​នៅក្នុង​ផ្ទះ​ដោយ​ខឹង​ម្តាយ​ស្តី​ប​ន្តោ​ស​

​ ​ ​ ​ ​រូប​ថ​តៈ​សព​កុមារី​ចងក​សម្លាប់ខ្លួន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ